សិង្ហបុរី៖ ក្មេងស្រី៤ឆ្នាំ បានស្លាប់ព្រោះជំងឺកូវីដ-១៩ ជាករណីស្លាប់ទី២ ក្នុងវ័យក្រោម១២ឆ្នាំ

សិង្ហបុរី៖ ក្រសួងសុខាភិបាលប្រទេសសិង្ហបុរីបាននិយាយ ឲ្យដឹងនៅថ្ងៃទី១៩ខែកក្កដានេះថាក្មេងស្រីអាយុ៤ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩( COVID-19) នៅប្រទេស សិង្ហបុរី។នេះគឺជាអ្នកជំងឺទី ២ មានអាយុក្រោម ១២ ឆ្នាំ ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ នៅក្នុងប្រទេសនេះ។

ក្រសួងថា ក្មេងស្រីជនជាតិសិង្ហបុរីមិនមានប្រវត្តិព្យាបាល ពីមុនទេ ហើយក៏មានសុខភាពល្អធម្មតា។ កុមារីរូបនេះ បាន ចេញរោគសញ្ញា នៃការឆ្លងមេរោគរលាកផ្លូវដង្ហើម ខាងលើ និងគ្រុនក្តៅ កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានធ្វើតេស្ត វិជ្ជមានសម្រាប់ COVID-19 ដោយប្រើតេស្តរហ័ស កាលពីថ្ងៃ អាទិត្យ នៅគ្លីនិកគ្រូពេទ្យទូទៅ។

ក្មេងស្រីរងគ្រោះត្រូវបានគេវេជ្ជបញ្ជាឱ្យលេបថ្នាំសម្រាប់រោគសញ្ញា ប៉ុន្តែនៅតែមិនបានសះស្បើយ កុមារីរូបនេះក៏បានស្លាប់ នៅយប់ថ្ងៃអាទិត្យ។ ក្រសួងថា មូលហេតុនៃការស្លាប់ត្រូវបានកំណត់ដោយ អ្នកធ្វើកោសល្យវិច័យរដ្ឋថា ជាជំងឺរលាកសួត កូវីដ-១៩៕ ប្រភពពី CNA ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner