សម្តេចភក្តី សាយ ឈុំ អញ្ជើញចូលរួមបុណ្យសព លោកជំទាវ អ៊ូ វាសនា ភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចូលរួមពិធីបុណ្យសពលោកជំទាវ អ៊ូ វាសនា ដែលត្រូវជាភរិយាឯកឧត្តម សូ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងទេសចរណ៍ ដែលបានទទួលមរណភាពនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០០:៣៥នាទី ក្នុងជន្មាយុ ៦៨ឆ្នាំ ដោយរោគាពាធ ។

ពិធីបុណ្យសព លោកជំទាវ អ៊ូ វាសនា កំពុងប្រារព្ធធ្វើតាមប្រពៃណីសាសនា នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមចូលរួមរំលែកទុក្ខ និងស្រណោះអាឡោះអាល័យជាមួយឯកឧត្តម កូនៗ និងចៅៗ ចំពោះការបាត់បង់ លោកជំទាវ អ៊ូ វាសនា ជាភរិយារបស់ឯកឧត្តម ប្រកបដោយព្រហ្មវិហារធម៌ដ៏ល្អប្រពៃសម្រាប់កូន កូនប្រសារ ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់។ រូបកាយរបស់ លោកជំទាវ អ៊ូ វាសនា បានបាត់បង់ទៅមែនពិត ប៉ុន្តែបានបន្សល់នូវអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម នៅដក់ជាប់មនោសញ្ចេតនា ឯកឧត្តមជាស្វាមី បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សូមដួងវិញ្ញាណក្ខន្ធ លោកជំទាវ អ៊ូ វាសនា បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner