ថៃមានករណីឆ្លងកូវីដជិត ៣ពាន់នាក់ និងស្លាប់ ១៩នាក់បន្ថែមទៀត

បាងកក៖ នៅថ្ងៃពុធទី២០ ខែកក្កដា ឆ្នាំ២០២២ ថៃបានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២៨៨៦ករណីបន្ថែមទៀតនិងស្លាប់ ១៩នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយមកនេះ។

ក្រសួងសុខាភិបាលថា ក្នុងចំណោមករណីឆ្លងថ្មីខាងលើ គឺមាន ២៨៨៤ករណី ជាករណីឆ្លងក្នុងសហគមន៍ និងករណីនាំចូល២ករណី ប៉ុន្តែ អ្នកជំងឺចំនួន ២០២៩នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

ថៃបានកត់ត្រាករណី COVID-19 សរុប នៅទូទាំងប្រទេស ចំនួន ៤,៥៦៥,៨៥៤ករណី ក្នុងនោះមានអ្នកស្លាប់ ៣១,០៥០នាក់ ខណៈអ្នកជាសះស្បើយសរុបចំនួន ៤,៥១១,៦២៥ គិតត្រឹមព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ៕ ប្រភពពីបាងកកប៉ុស្តិ៍, ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner