ស្លាប់បីនាក់ របួស ១០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នាថ្ងៃទី១៩ ខែកក្កដា

ភ្នំពេញ ៖ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោកទូទាំង ប្រទេសកាលពី ថ្ងៃ ទី ១៩ ខែកក្កដា ឆ្នាំ ២០២២ ម្សិលមិញ បានបណ្តាល ឱ្យ មានមនុស្ស ស្លាប់ ចំនួនបី នាក់ ( ស្រី ២ នាក់ ) របួសធ្ងន់ប្រាំពីរនាក់ ( ស្រី ២ នាក់ ) និង របួសស្រាលបី នាក់ ។

យោងតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ ផ្លូវគោក ទូទាំង ប្រទេស ចេញ ដោយ នាយកដ្ឋាន នគរបាល ចរាចរណ៍ និង សណ្តាប់ សាធារណៈ នៃ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន បញ្ជាក់ ថា គ្រោះថ្នាក់ ដែល បង្ក ឱ្យ មានមនុស្សស្លាប់និងរបួសខាងលើ គឺកើតឡើង ដោយសារ ការ ប៉ះទង្គិច គ្នា ចំនួន ៦ លើក ។

ជាមួយគ្នានោះនាយកដ្ឋាន ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់គ្នា សូមធ្វើដំណើរ “ប្រកាន់ខ្ជាប់ នូវច្បាប់ចរាចរណ៍ផ្លូវគោកជានិច្ច”៕ ដោយ ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner