លួចម៉ូតូបានសម្រេច រួចជិះគេចបានបន្តិច ត្រូវជនរងគ្រោះឃើញស្រែកចោរៗផ្អើលដល់សន្តិសុខចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងបានសម្រេច រួចជិះគេចបានបន្តិចត្រូវជនរងគ្រោះឃើញស្រែកឆោឡោផ្អើលដល់កងសន្តិសុខជួយឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង០២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចការដ្ឋានសំណង់ក្រុមហ៊ុន OCIC ភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឹម ចែម ភេទស្រី អាយុ ៥២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនសង្ស័យឈ្មោះ ថាន រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិកោះនរា សង្កាត់ និរោធ ខណ្ឌច្បារអំពៅ ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះទុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កណ្តាល ១AP-៧៦៦៧ នៅចំណុចកើតហេតុ រួចចូលដេកក្នុងរោងកម្មករ ដោយទុកសោលើក្បាលដំណេក ស្រាប់តែជនសង្ស័យដើរមកយកកូនសោ ទៅលួចម៉ូតូជនរងគ្រោះជិះគេចខ្លួនបានបន្តិច ក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ រួមជាមួយសន្តិសុខក្រុមហ៊ុនក៏ឃាត់ ខ្លួនជនសង្ស័យ រួមនិងវត្ថុតាងម៉ូតូ ០១គ្រឿងម៉ាកខាងលើ (ជារបស់ជនរងគ្រោះ) យកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍និរោធ ធ្វើការសាកសួរ និងចាត់ការតាមច្បាប់ ដោយជាលទ្ធផលធ្វើតេស្តិ៍ទឹកនោមរបស់ជនសង្ស័យវិជ្ជមាន (មានសារធាតុញៀន)ផងដែរ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner