នគរបាលខណ្ឌកំបូល ឆ្មក់បង្ក្រាបបានក្រុមចោរប្លន់៧នាក់

ភ្នំពេញ៖ ដោយគោរព និងអនុវត្តន៍តាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោកវរសេនីយ៍ទោ ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចបានបើកការស្រាវជ្រាវឆ្មក់បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ករណី លួចមានស្ថានទម្ងន់ទោស (ធាក់ និងវាយយកម៉ូតូ) ដែលបានប្រព្រឹត្តិចំនួន៤លើក ក្នុងសង្កាត់ស្នោរ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៧ និងថ្ងៃទី២៣ ខែកញ្ញាឆ្នាំ២០១៩ ចំនួន៤គោលដៅផ្សេងៗគ្នា។

ក្នុងប្រតិបត្តិការនេះ មានការបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការរងរាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ស្នងការរាជធានីភ្នំពេញ កម្លាំងអធិការខណ្ឌកំបូល កម្លាំងប៉ុស្តិ៍រដ្ឋបាលស្នោរ លោក ហោ វាសនា អភិបាលរងខណ្ឌកំបូល និងកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដោយផ្ទាល់ផងដែរ រហូតឃាត់ខ្លួនជនសង្ស័យបាន៧នាក់ រួមមាន៖

ជនសង្ស័យទី១)ឈ្មោះ យ៉ុង សហសវត្សន៍ ហៅ២ពាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិ និងសង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។ ទី២)ឈ្មោះ កាក់ សំរេច ហៅ រេច ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្នោរកើត សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។ ទី៣) ឈ្មោះ ស៊ន សុធីម ហៅ ធីម ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ ជាងកាត់សក់ ស្នាក់នៅភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។ ទី៤)ឈ្មោះ រឿន សារ៉ូត ហៅ រ៉ូត ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ ជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅភូមិស្រែរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ។ ទី៥) ឈ្មោះ សាន ផានិត ហៅ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិស្រែអំពិល សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ។ ទី៦)ឈ្មោះ សៀ គីមតុង ហៅ តុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិស្វាយ សង្កាត់ស្នោរ ខណ្ឌកំបូល ភ្នំពេញ និងទី៧)ឈ្មោះ ម៉ៅ សុវណ្ណហៃ ហៅ ហៃ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិចុងថ្នល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ភ្នំពេញ។ ចំណែកសម្ភារសមត្ថកិច្ចដកហូតរួមមាន៖ ម៉ូតូហុងដាឌ្រីមចំនួន២គ្រឿង និងទូរសព្ទដៃចំនួន២គ្រឿង។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៧នាក់ រួមនឹងវត្ថុតាង ត្រូវបានប្រគល់ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner