កម្ពុជាបាននាំទង់ សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាមួយនឹងមោទកភាពជាតិ

ភ្នំពេញ៖ កម្ពុជាបាននាំទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ពីប្រទេសឥណ្ឌូនេស៊ី មកដល់ រាជធានីភ្នំពេញហើយ នាល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២ នេះជាមួយនឹងមោទកភាព រួមនឹងការបំបែកកំណត់ត្រាមេដាយមាស ។

ទង់សហព័ន្ធកីឡាជនពិការ អាស៊ី អាគ្នេយ៍នេះ តត្រូវបានឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូអត្តពលិកជនពិការកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បានទទួលពីម្ចាស់ផ្ទះប្រទេសឥណ្ឌូនេស៊ី ននាំមកកាន់កម្ពុជាដើម្បីបន្តវេនធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាឆ្នាំ២០២៣ ។ ការមកដល់នៃទង់ខាងលើ និងអត្តពលិកជនពិការដែលជាម្ចាស់មេដាយមាស ប្រាក់ និងសំរឹទ្ធ ទទួលបានការអបអរសាទរ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ ការប្រកួត កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

សម្តេច ទៀ បាញ់ បាន ទទួលទង់ ពីឯកឧត្តម ហ៊ុន ម៉ានី បន្ទាប់ពីប្រតិភូកីឡាជនពិការកម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញ ពីការចូលរួមប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ឆ្នាំ២០២២ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី។

បន្ទាប់ពីពិធីប្រគល់ និងទទួលទង់រួចហើយ កម្ពុជាក៏បានរៀបចំ ក្បួនដង្ហែ ដោយមានឡានឆៃយាំ ឡានទង់ ឡានកីឡាករ កីឡាការិនីដែលទទួលបានមេដាយ រួមទាំង មានម៉ូតូអមផងដែរ ។ កក្បួនដង្ហែ ចេញពីអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ តាមមហាវិថីសំខាន់ៗឆ្ពោះទៅទីស្នាក់ ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

សូមរម្លឹកថា ក្នុង ពិធីបិទកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ និងកម្ពុជាទទួលទង់សហព័ន្ធកីឡា ជនពិការ អាស៊ីអាគ្នេយ៍ កាលពីថ្ងៃសៅរ៍ ទី៦ ខែសីហា នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឯកឧត្តម ហ៊ុន ម៉ានី ប្រធានប្រតិភូកីឡាជនពិការកម្ពុជា បានទទួលទង់សហព័ន្ធកីឡាជនពិការអាស៊ីអាគ្នេយ៍ ជាផ្លូវការ ពីលោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បន្ទាប់មក ផ្តលជូនឯកឧត្តម យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងជានាយបេសកកម្ម ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅប្រទេស ឥណ្ឌូនេស៊ី កម្ពុជា ដណ្តើមបានមេដាយសរុបចំនួន ២៨គ្រឿង មាស ៧ ប្រាក់ ១០ និងមេដាយសំរិទ្ធ ១១គ្រឿង ។ កម្ពុជា ឈរនៅលំដាប់លេខរៀងទី៧ ក្នុងចំណោម ១១ប្រទេស ជាមួយនឹងកំណត់ត្រាពុំធ្លាប់មាន កការចូលរួមអាស៊ានប៉ារ៉ាហ្គេមកន្លងមក ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner