រុស្ស៊ីចោទថា ប្លុកណាតូទាំងមូលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីនៅអ៊ុយក្រែន

ម៉ូស្គូ៖ លោក សឺហ្គេ គីរិនខូ ដែលជាអនុប្រធានរដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បាននិយាយថា មេដឹកនាំអ៊ុយក្រែនបានលក់ប្រជាជនរបស់ខ្លួនចេញ ដើម្បីប្រយុទ្ធក្នុងនាមអង្គការណាតូ ប្រឆាំងនឹងប្រទេសរុស្ស៊ី ហើយថា លោកខាងលិចរីករាយដែលឃើញជនជាតិអ៊ុយក្រែនស្លាប់ ដរាបណាប្រទេសនេះបម្រើផលប្រយោជន៍របស់ពួកគេ។

លោក គីរិនខូ បាននិយាយនៅក្នុងសុន្ទរកថាមួយនៅថ្ងៃពុធសប្តាហ៍នេះថា យើងយល់យ៉ាងច្បាស់ថា យើងមិនមែនប្រយុទ្ធនឹងជនជាតិអ៊ុយក្រែននៅក្នុងទឹកដីអ៊ុយក្រែនទេ ហើយប្រាកដណាស់ មិនមែនប្រឆាំងនឹងប្រជាជនអ៊ុយក្រែនទេ។ លោកថា ប្លុកណាតូទាំងមូលកំពុងធ្វើសង្រ្គាមជាមួយរុស្ស៊ីនៅអ៊ុយក្រែនជាមួយនឹងការខ្ចីដៃរបស់អ៊ុយក្រែន។

ជាមួយគ្នានេះ លោក គីរិនខូ បានស្តីបន្ទោសរដ្ឋាភិបាលទីក្រុងកៀវចំពោះអំពើហឹង្សា ដោយចោទប្រកាន់ថា បានអនុញ្ញាតឱ្យប្រទេស និងប្រជាជនរបស់ខ្លួនត្រូវបានពលី នៅក្នុងការប្រឈមមុខដាក់គ្នាជាមូលដ្ឋាន នៃសហគមន៍លោកខាងលិចប្រឆាំងនឹងរុស្ស៊ី។

លោក គីរិនខូ បានបញ្ជាក់ទៀតថា ការប្រឈមមុខគ្នារវាងរុស្ស៊ី និងលោកខាងលិច គឺហួសពីជម្លោះ kinetic នៅអ៊ុយក្រែន ហើយថា ទណ្ឌកម្មសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមកដែលដាក់ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនលើរុស្ស៊ី និងការវាយប្រហារផ្លូវចិត្ត ក៏វាជាផ្នែកសំខាន់នៃជម្លោះផងដែរ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner