រដ្ឋមន្រ្តីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំលើកទី២

ភ្នំពេញ៖ ក្រសួងអប់រំយុវជន និងកីឡា បានរៀបចំកិច្ចប្រជុំលើកទី២ នៃក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ក្រោមវត្តមានឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា តំណាងក្រសួងពាក់ព័ន្ធ លោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ និងជាប្រធានក្រុមការងារវិស័យអប់រំ និងតំណាងអង្គការដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាលជាច្រើនរូបទៀតសរុបចំនួន ៧០រូប ស្រី១០រូប តាមប្រព័ន្ធ Zoom ។

ក្នុងគោលដៅពិនិត្យឡើងវិញអំពីការអនុវត្តអាទិភាព សកម្មភាពសំខាន់ៗ និងបង្កើតយុទ្ធសាស្រ្តថ្មី ដើម្បីប្រើប្រាស់ធនធានឱ្យបានសមស្របសម្រាប់កែលម្អការអប់រំនៅកម្ពុជា។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់ក្រុមការងារត្រូវយកចិត្តទុកដាក់លើបីចំណុចសំខាន់
១.សារៈសំខាន់នៃការសិក្សាថ្នាក់ដំបូងដែលជាមូលដ្ឋានគ្រឹះនៃការអប់រំ នាពេលអនាគតដែលនាំទៅដល់ការរៀនសូត្រពេញមួយជីវិតសម្រាប់ទាំងអស់គ្នា និងតម្រូវការគ្រូបង្រៀនប្រកបដោយគុណភាព ដើម្បីជាមូលដ្ឋានគ្រឹះសម្រាប់សិស្សទាំងអស់។
២.សារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ CPD ប្រកបដោយគុណភាពដែលត្រូវមានលក្ខណៈច្បាស់លាស់ ដើម្បីឱ្យគ្រូបង្រៀនអាចអភិវឌ្ឍជំនាញ និងតម្រូវការដើម្បីធានាបាននូវមធ្យោបាយប្រកបដោយប្រសិទ្ធភាពនៃការផ្តល់ CPD រួមទាំងការកំណត់ពេលវេលា និងទីកន្លែងត្រឹមត្រូវក្នុងការប្រើប្រាស់ឌីជីថល
៣.សារៈសំខាន់នៃការពិភាក្សាលើអាទិភាពដែលមានស្រាប់ អន្តរាគមន៍ដើម្បីគាំទ្រ និងការកំណត់បន្ថែមទៀតនៃតំបន់ដែលមានឧបសគ្គ និងការរាំងស្ទះឆ្ពោះទៅរកការកែលម្អ និងការផ្លាស់ប្តូរប្រព័ន្ធ។

លោកស្រី Foroogh Foyouzat បានបង្ហាញនូវសេចក្តីសោមន្សរីករាយ និងបន្តកិច្ចសហការគាំទ្រជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើបរិវត្តកម្មប្រព័ន្ធអប់រំ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner