រុស្ស៊ីថា អង្គការណាតូកំពុងបង្កើនហានិភ័យនៃជម្លោះនុយក្លេអ៊ែរ

ម៉ូស្គូ៖ រុស្ស៊ីបានចោទប្រកាន់ថា ការដាក់ពង្រាយអាវុធបរមាណូរបស់សហរដ្ឋអាមេរិកនៅលើទឹកដីសមាជិកអង្គការណាតូ ដែលមិនមែនជារដ្ឋនុយក្លេអ៊ែរ គឺប្រឆាំងនឹងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT), បង្កើនហានិភ័យនៃជម្លោះ និងរារាំងដល់កិច្ចខិតខំប្រឹងប្រែងរំសាយអាវុធ។

ក្រសួងការបរទេសរុស្ស៊ីនៅថ្ងៃអង្គារសប្ដាហ៍នេះបានបញ្ជាក់ថា ការលើកឡើងខាងលើនេះ គឺជាសារដែលគណៈប្រតិភូរុស្សីបានបញ្ជូនទៅកាន់សន្និសីទអង្គការសហប្រជាជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរនៅទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។

នាយករងទទួលបន្ទុកកិច្ចការមិនរីកសាយភាយ និងការគ្រប់គ្រងអាវុធនៅក្រសួងការបរទេសរុស្ស៊ីលោក Igor Visnevetsky បាននិយាយថា ណាតូបានប្រកាសដោយបើកចំហថា ខ្លួនជាសម្ព័ន្ធមិត្តនុយក្លេអ៊ែរ ហើយថា មានអាវុធនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកនៅលើទឹកដី នៃរដ្ឋសម្ព័ន្ធមិត្តដែលមិនមែនជារដ្ឋនុយក្លេអ៊ែរនៅក្នុងប្លុកនេះ។

លោក Visnevetsky បន្ថែមថា ដោយផ្ទុយនឹងមាត្រា ១ និង ២ នៃសន្ធិសញ្ញា NPT សមាជិកមិនមែនរដ្ឋនុយក្លេអ៊ែររបស់អង្គការណាតូ កំពុងចូលរួមក្នុងការធ្វើតេស្តជាក់ស្តែង នៃការប្រើប្រាស់អាវុធបរមាណូ។

លោក Vishnevetsky បានប្រាប់សន្និសីទអង្គការសហប្រជាជាតិ យោងតាមប្រតិចារិកដែលបានបង្ហោះដោយក្រសួងការបរទេសរុស្ស៊ីថា គោលជំហររបស់ទីក្រុងម៉ូស្គូ គឺថា “អាវុធនុយក្លេអ៊ែររបស់អាមេរិកត្រូវតែដកចេញទៅកាន់ទឹកដីជាតិខ្លួនវិញ, ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដាក់ពង្រាយរបស់ពួកគេនៅអឺរ៉ុបត្រូវតែបានលុបចោល ហើយបេសកកម្មនុយក្លេអ៊ែររួមរបស់ណាតូត្រូវតែបានបញ្ចប់ ៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner