ប្រតិភូអគ្គនាយកដ្ឋាន យោធ សេវា ក្រសួងការពារជាតិ នាំយកថវិកាមិត្តជួយមិត្តរបស់នាយកដ្ឋានរួមជាមួយថវិកាផ្ទាល់របស់ឯកឧត្តម ទឹកដោះគោ បំប៉នសុខភាព ត្រីខ និង ផ្លែឈើ ផ្តល់ជូន ឯកឧត្តម គឹម សុវណ្ណ ដែលកំពង់សម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន

ភ្នំពេញ ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គនាយកដ្ឋាន យោធ សេវា ក្រសួងការពារជាតិ រួមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ទោ សៅ ដារ៉ាវុធ នាយក នាយកដ្ឋានកិច្ចការយោធា ស៊ីវិល រួមជាមួយនាយទាហានក្នុងនាយកដ្ឋានជាច្រើនរូបទៀត បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ ឧត្តមសេនីយ៍ទោ គឹម សុវណ្ណ ដែលកំពង់សម្រាកព្យាបាលជម្ងឺ នៅគេហដ្ឋាន ស្ថិតក្នុងសង្កាត់កេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បន្ទាប់ពីអ្នកជម្ងឺបានវិលត្រឡប់ពីការពិនិត្យព្យាបាលជម្ងឺ នៅមន្ទីរពេទ្យ១៧៥ របស់កងទ័ព ក្នុងទីក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀណាមកន្លងទៅនេះ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក សៅ សារឿន បានសំដែងនូវកាផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំការពារជាតិ ផ្ញើជូនចំពោះឯកឧត្តម គឹម សុវណ្ណ ដែលកំពង់សម្រាកព្យាបាលតាមដានអក្ការៈជម្ងឺនៅគេហដ្ឋាននាពេលនេះសូមឲ្យបានឆាប់ជាសះស្បើយពីរោគាព្យាធិទាំងពួង ដើម្បីវិលត្រឡប់ទៅបំពេញភារកិច្ចជាប្រក្រតីភាពឡើងវិញ ។

ក្នុងឱកាសនេះដែរឯកឧត្ដមអគ្គ នាយក រង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរចំពោះ វេជ្ជបណ្ឌិតជំនាញៗ និងក្រុមគ្រូពេទ្យ គិលានុបដ្ឋាក នៃមន្ទីរពេទ្យ១៧៥ របស់កងទ័ពប្រជាជនវៀណាមដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះសេវាបម្រើសុខភាពក្នុងការពិនិត្យ អក្ការៈយុទ្ធជម្ងឺ គឹម សុវណ្ណ ដែលជានាយទាហានជាន់ខ្ពស់ក្នុងនាយកដ្ឋានកិច្ចការយោធាស៊ីវិលនាពេលនេះ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធ៌ម របស់ក្រុមគ្រូពេទ្យកងទ័ពប្រជាជនវៀណាម ចំពោះកងទ័ពនៃកងយោធពលខេមរភូមិន្ទ ទៅតាមកិច្ចព្រមព្រៀងរបស់ក្រសួងការពារជាតិនៃប្រទេទាំងពីរ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ទោ គឹម សុវណ្ណ នាយរង នាយកដ្ឋានកិច្ចការយោធា ស៊ីវិល បានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ១៧៥ របស់កងទ័ព ក្នុងទី ក្រុងហូជីមិញនៃសាធារណរដ្ឋសង្គមនិយមវៀណាម ចាប់ពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីពិនិត្យតាមដានអក្ការៈជម្ងឺ ដោយក្រុមគ្រូពេទ្យជំនាញ បានពិនិត្យនិងវាយតម្លៃឃើញអំពីស្ថានភាព និងយោងទៅតាមអក្ការៈជម្ងឺឧត្តមសេនីយ៍ គឹម សុវណ្ណ មានភាពខុសប្រក្រតីចំពោះសាច់ដុះក្នុងអណ្តាតទើប ក្រុមគ្រូពេទ្យបានសម្រេចចិត្ត ត្រូវធ្វើការវះកាត់សាច់ដុះ ក្នុងអណ្តាតចំនួន ៣ដុំជាបន្ទាន់ ដើម្បីមានភាពងាយស្រួលក្នុង ការបរិភោគអាហារឲ្យមានភាពប្រសើរឡើងវិញ រហូតដល់ថ្ងៃទី១០ ខែសីហា ម្សិលមិញនេះដោយបានការអនុញ្ញាត ពី ក្រុមគ្រូពេទ្យថាអ្នកជម្ងឺមានសភាពធូស្បើយ ទើបបានបញ្ជូនអ្នកជម្ងឺ មកព្យាបាលបន្តនៅមាតុប្រទេសវិញ។

ឯកឧត្ដម សៅ សារឿន ក៏បានថ្លែងនូវការកោតសរសើរផងដែរចំពោះយុទ្ធជម្ងឺយើង ដែលកន្លងមកឯកឧត្តម បានចូលរួមយ៉ាងសកម្មក្នុងការបំពេញនូវទួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួនចំពោះការងារគ្រប់គ្រងជំនាញលេខាធិការដ្ឋានក្នុងនាយកដ្ឋានប្រកបដោយស្មារតីទទួល ខុសត្រូវខ្ពស់ចំពោះមុខថ្នាក់ដឹកនាំ ។

ឯកឧត្ដម សៅ សារឿន បាននាំយកថវិកាមិត្តជួយមិត្តរបស់នាយកដ្ឋានរួមជាមួយថវិកាផ្ទាល់របស់ឯកឧត្តម សរុបចំនួន ២.០០០.០០០រៀល ទឹកដោះគោ បំប៉នសុខភាព ១កេស ត្រីខ ១កេស មកផ្តល់ជូនអ្នកជម្ងឺផងដែរ ៕ ប្រភព ៖ កងទ័ព ដោយ

ឯកឧត្ដម សៅ សារឿន បាននាំយកថវិកាមិត្តជួយមិត្តរបស់នាយកដ្ឋានរួមជាមួយថវិកាផ្ទាល់របស់ឯកឧត្តម សរុបចំនួន ២.០០០.០០០រៀល ទឹកដោះគោ បំប៉នសុខភាព ១កេស ត្រីខ ១កេស មកផ្តល់ជូនអ្នកជម្ងឺផងដែរ ៕ ប្រភព ៖ កងទ័ព ដោយ សុខ ណេត

សុខ ណេត
សុខ ណេត
បានប្រលូកនៅតាមស្ថាប័នធំៗមានបទពិសោធន៍ជាច្រើនទាំងទូរទស្សន៍ បណ្ដាញសង្គម និងតាមមូលដ្ឋាន។ បន្ថែមពីការងារជាអ្នកយកព័ត៌មាន អ្នកកែសម្រួល និងអ្នកអត្ថាធិប្បាយ លោកក៏មានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងអ្នកព័ត៌មាននានានៅកម្ពុជាផងដែរ។
ads banner
ads banner
ads banner