វៀតណាមងាកមកផ្ដោតលើឱសថព្យាបាលជំងឺអុតស្វា

ហាណូយ៖ ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានអះអាងថា ខ្លួននឹងផ្តល់អាទិភាពលើការអនុម័តលើការនាំចូល និងចែកចាយសារធាតុផ្សំដើម្បីផលិតថ្នាំព្យាបាលជំងឺអុតស្វា។

ប្រភេទថ្នាំមួយចំនួន ដូចជា tecovirimat, brincidofvir, cidofovir និង probenecid គឺជាសារធាតុសកម្មត្រូវបានណែនាំដោយ WHO ដើម្បីព្យាបាលជំងឺមេរោគនេះ ខណៈដែលវ៉ាក់សាំងជំងឺអុតស្វា ( Monkeypox) ក៏ត្រូវបានអនុម័តសម្រាប់ចែកចាយ នៅក្នុងប្រទេសមួយចំនួនផងដែរ។

អាជ្ញាធរជំនាញវៀតណាមក៏អំពាវនាវឲ្យក្រុមហ៊ុនឱសថស្វែងរកនិងនាំចូលសារធាតុផ្សំនិងផលិតថ្នាំ។ ទន្ទឹមនឹងនេះ ក៏នឹងផ្តល់អាទិភាពលើឯកសារអនុម័តសម្រាប់ការនាំចូល និងចែកចាយឱសថទាំងនេះ និងធាតុផ្សំរបស់ឱសថ។

WHO បានប្រកាសអាសន្នសុខភាពជាសាកល ជុំវិញការផ្ទុះឡើងនៃជំងឺអុតស្វា ហើយក្រសួងសុខាភិបាលវៀតណាមបានចេញសេចក្តីណែនាំសម្រាប់ការពារ និងព្យាបាលជំងឺនេះ។

គិតត្រឹមថ្ងៃទី ៣០ ខែកក្កដា WHO ថា មានករណីជំងឺគ្រុនស្វាច្រើនជាង ២១០០០ករណី នៅក្នុងប្រទេស និងដែនដីចំនួន ៧៨ រួមទាំងការស្លាប់ចំនួន ៧ នាក់។

មន្ត្រីសុខាភិបាលវៀតណាមបានទទួលស្គាល់ថា ប្រទេសនេះ បច្ចុប្បន្ន ខ្វះសមត្ថភាពធ្វើតេស្តគ្រប់គ្រាន់ដើម្បីរកឱ្យឃើញជំងឺអុតស្វា៕ ប្រភពពី VNexpress , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner