ថ្នាក់ដឹកនាំសាមសុងនៅកម្ពុជារៀបចំព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២

ភ្នំពេញ៖ ស្របពេលនៃព្រឹត្តិការបើកសម្ពោធកំពូលស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជាក៏បានអញ្ជើញអ្នកសារព័ត៌មាន និងអ្នកថតរូបអាជីពជាច្រើនឱ្យចូលរួមទស្សនាការផ្សាយបន្តផ្ទាល់ (Live) និងបានប៉ះផ្ទាល់ផងដែរ។ ពិធីនេះធ្វើឡើងនៅអគារខុនដូ HighGround Skybar រាជធានីភ្នំពេញ នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ថ្លែងក្នុងពិធីនេះ លោក ខ្លូត ពិសិដ្ឋ ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃនៃក្រុមហ៊ុន សាមសុង អេឡិចត្រូនិក ប្រចាំកម្ពុជា មានប្រសាសន៍ថា យើងពិតជាមានសេចក្តីសោមនស្សរីករាយ និងរំភើបក្រៃលែងក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ នៅកម្ពុជាដែលជាប្រទេសកំពុងតែមានការជឿនលឿនផ្នែកបច្ចេកវិទ្យា និងស្មាតហ្វូននាពេលបច្ចុប្បន្ន ហើយយើងសង្ឃឹមជឿជាក់យ៉ាងមុតមាំថា ម៉ូឌែល Samsung Galaxy Z ស៊េរី ប្រចាំឆ្នាំ ២០២២ នេះនឹងទទួលបានការគាំទ្រយ៉ាងច្រើនបំផុតពីសំណាក់អតិថិជនទាំងអស់ដែលកំពុងស្វែងរក និងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនៃវត្តមានកំពូលស្មាតហ្វូននេះ ។

លោក ពិសិដ្ឋ បន្តថា សម្រាប់សករាជថ្មីចុងឆ្នាំ២០២២នេះ ក្រុមហ៊ុន សាមសុង ពិតជាបានធ្វើឱ្យកាន់តែអង្រួនបេះដូងអ្នកគាំទ្រកាន់តែខ្លាំងឡើងម្តងទៀតហើយចំពោះស្មាតហ្វូនត្រកូល Galaxy Z ស៊េរី នេះ ជាមួយនឹងការបំពាក់នូវកំពូលបច្ចេកវិទ្យាដ៏ល្អឯកពិសេសៗជាច្រើន ដូចជា៖ កាមេរ៉ាជំនាញ ដែលអាចថតភ្លឺច្បាស់ខ្លាំង បញ្ចេញរូបភាពរស់រវើក, កំពូលថាមពលថ្មអាចប្រើបានយូរ និងអ្វីដែលកាន់តែពិសេសបំផុតនោះ គឺ Galaxy Z Fold4 មកលើកនេះ ត្រូវបានបំពាក់មកជាមួយដៃគូដ៏ពិសេស គឺប៊ិច S-Pen ជំនាន់ចុងក្រោយបំផុតមកស្រាប់ផងដែរ ដែលធ្វើឱ្យកាន់តែអស្ចារ្យជាងស្មាតហ្វូនជំនាន់មុនទៅទៀត។

ប្រធានគ្រប់គ្រងផ្នែកផលិតផលទូរស័ព្ទដៃរូបនេះបន្ថែមថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាដើម្បីឱ្យអតិថិជនរបស់ខ្លួនទាំងអស់ទទួលបាននូវបទពិសោធន៍ថ្មី ភាពអស្ចារ្យថ្មីនៃកំពូលបច្ចេកវិទ្យាជំនាន់ចុងក្រោយនោះ ក្រុមហ៊ុនក៏នឹងដាក់ឱ្យអតិថិជនទូទាំងប្រទេសធ្វើការកម្ម៉ង់ទិញទុកមុន (Pre-order) ចាប់ពីថ្ងៃទី១១ ដល់ទី២៤ ខែសីហា ឆ្នាំ ២០២២ នៅតាមហាង ឬដេប៉ូចែកចាយផលិតផលសាមសុង ផ្លូវការដែលមានស្លាកសញ្ញា Pre-order ទូទាំងប្រទេស ជាមួយនឹងកម្មវិធីប្រូម៉ូសិនថែមជូនដ៏អស្ចារ្យជាច្រើន ៕ ដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner