ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ៤១នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ បានកើនឡើងចំនួន ២០ករណី បើធៀបនឹងម្សិលមិញ ។ តួលេខឆ្លង២៤ម៉ោងកន្លងមកនេះ មានចំនួន៤១នាក់ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ទាំងអស់ ។ កម្ពុជាក្នុងរយៈពេល ៤៥ថ្ងៃ ដែលបាន រកឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៧៨៩នាក់ ហើយ ។

ក្រសួងសុខាភិបាលបានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់សាំងដូសជំរុញឲ្យ បានគ្រប់ៗគ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។ កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសមូល ដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១២ សីហា បានកើនដល់ចំនួន ១៥លាន ១៤ម៉ឺន ៦ពាន់ ២០៧នាក់ ដែលស្មើនឹង ៩៤,៦៦ភាគរយ ។

ads banner