៧ខែរកចំណូលពីកៅស៊ូបានជាង២៥៧លានដុល្លារ (Video Inside)

កម្ពុជាទទួលចំណូលជាង២៥៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយ: ពេល៧ខែឆ្នាំនេះ។ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូថ្ងៃទី១២សីហា ចាប់ ពីខែមករាដល់ខែកក្កដា កម្ពុជាទទួលបាន ចំណូលសរុបគិតត្រឹមខែកក្កដា ឆ្នាំ២០២២ ពីការនាំ ចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២៥៧លាន៤៤ម៉ឺន៩ពាន់៥៩៤ដុល្លារ ក្នុងនោះចំ ណូលពីការនាំចេញជ័រកៅស៊ូចំនួន ២៥៤លាន៨៣ម៉ឺន៨ពាន់៤៧៦ដុល្លារ និងចំណូលពីការ នាំចេញឈើកៅស៊ូ ចំនួន២លាន៦១ម៉ឺន១ពាន់១១៨ដុល្លារ។

កម្ពុជានៅឆ្នាំ២០២១ នាមរកចំណូលជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើ កៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦ម៉ឺន៦ពាន់៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕

ads banner