ព្យាករណ៍ប្រចាំសប្តាហ៍៖ បណ្ដាខេត្ដមួយចំនួនបន្តនឹងទទួលរងជំនន់ទឹកភ្លៀង (Video Inside)

ក្រសួងធនធានទឹក និងឧតុនិយម បានដាស់តឿនឱ្យពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ខណៈការព្យាករណ៍ធ្លាក់ភ្លៀងនៅតែបន្ត និងកន្លែងខ្លះអាចច្រើនជាងសប្តាហ៍កន្លងមកនេះ ថែមទៀត។

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយម មូលហេតុដែលបង្កឱ្យមានជំនន់ទឹកភ្លៀងនេះ គឺដោយសារតែកម្ពុជារងនឹងឥទ្ធិពលជ្រលងសម្ពាធទាបឥណ្ឌា នឹងប្រព័ន្ធសម្ពាធទាប ITCZ ដែលអូសបន្លាយនៅភាគខាងជើងប្រទេសថៃ ឡាវ និង វៀត ណាម ភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ។

យោងតាមការព្យាករណ៍ នៅរវាងពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៩ ខែសីហា ភ្លៀងនឹងបន្តធ្លាក់ ក្នុងសភាពជាលក្ខណៈក្នុងស្រុក ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុងកម្រិតពីតិចទៅបង្គួរ និង ច្រើនដោយអន្លើ។ តាមស្ថានភាពនេះ, បណ្តាតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួន ដែលកន្លងមកទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយនោះ នឹងទទួលជា បន្ថែមនូវបរិមាណកើនឡើងរបស់ទឹកភ្លៀងដែលអាចនឹងបង្កជាជំនន់ទឹកភ្លៀងសារជាថ្មី ដែល ក្នុងនោះរួម មាននៅ ខេត្តកំពង់ធំ ,ខេត្តព្រះវិហារ ,ខេត្តរតនគិរី ,ខេត្តស្ទឹងត្រែង ,ខេត្តក្រចេះ ,ខេត្តត្បូងឃ្មុំ ,ខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យផងដែរ៕

ads banner