ក្រសួងសុខាភិបាលរកឃើញឆ្លងកូវីដថ្មី ២៨នាក់ (Video Inside)

តួលេខឆ្លងថ្មីនៃជម្ងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ មានការថយចុះតិចតួច បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កាលពីថ្ងៃសៅរ៍ តួលេខឆ្លងមាន ២៨នាក់, នៅថ្ងៃអាទិត្យ ២៩នាក់ និងនៅថ្ងៃច័ន្ទនេះមានចំនួន ២៨នាក់ នាំឲ្យតួលេខសរុបស្មើនឹង ៨៥នាក់ ថយចុះ១២ករណី បើប្រៀបធៀបនឹងសប្តាហ៍មុន ។ កម្ពុជាក្នុងរយៈពេល ៤៨ថ្ងៃ ដែលបានរក ឃើញការឆ្លងសាជាថ្មីនេះ មានអ្នកឆ្លងសរុបចំនួន ៨៧៤នាក់ហើយ។ 

ក្រសួងសុខាភិបាល បានអំពាវនាវពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្ន និងបន្តទទួលវ៉ាក់ សាំងដូសជំរុញឲ្យ បានគ្រប់ៗ គ្នា ដើម្បីបង្កាការឆ្លងនៃជម្ងឺនេះ ។  កម្ពុជាបានឈានដល់ការចាក់វ៉ាក់សាំងដូសទី៥ហើយ ប៉ុន្តែក៏នៅមានពលរដ្ឋខ្លះនៅបន្តចាក់វ៉ាក់សាំងដូសមូលដ្ឋាន, ដូសទី៣ និងដូសទី៤ ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំង ដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃ១៥ សីហា បានកើន ដល់ចំនួន ១៥លាន ១៤ម៉ឺន ៨ពាន់ ៥០៦នាក់ ដែលស្មើនឹង ៩៤,៦៨ភាគរយ ។

ads banner