រថភ្លើងបុករថយន្តបើកឆ្លងកាត់នៅពោធិ៍សាត់ (Video Inside)

អ្នកបើកបររថយន្តម្នាក់បានរួចផុតពីសេចក្តីស្លាប់បន្ទាប់ពីរថភ្លើងបានបុកចំពាក់កណ្តាល រថយន្តដែលបើកឆ្លងផ្លូវរថភ្លើងកំពុងធ្វើដំណើរមកដល់។ ហេតុការណ៍បានកើតឡើងវេលា ម៉ោង១០កន្លះព្រឹកថ្ងៃទី១៥សីហានៅចំណុចភូមិទួលត្បែង, ឃុំឈើតុំ ស្រុកក្រគរ នៃខេត្តពោធិ៍សាត់។

អធិការនគរបាលស្រុកក្រគរ លោកវរៈសេនីយ៍ឯក មោក ភារម្យ បានឱ្យដឹងថា រថយន្ត camry ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2P.8089  ដែលបើកបរដោយបុរស ឈ្មោះ នូវ វង់ អាយុ ៦៧ឆ្នាំ រស់នៅភូមិអន្សារចំបក់ .ឃុំស្វាយស ស្រុកក្រគរខេត្តពោធិ៍សាត់ ។

អធិការនគរបាលស្រុកក្រគរបានបន្ដថា នៅមុនពេលកើតហេតុ ម្ចាស់រថយន្តបានបើករថយន្ត ឆ្លងកាត់ផ្លូវរថភ្លើងកំពុងបើក តែសំណាងល្អ មកដល់ចំណុចកើតហេតុ រថភ្លើងបានបង្អង់ ល្បឿនយឺតៗ បានបុករថយន្តចំពាក់កណ្តាលខ្លួនរថយន្ត ដែលកំពុងឆ្លងកាត់បណ្តាឱ្យរងការ ខូចខាត ប៉ុន្ដែមិនបណ្តាលឱ្យអ្នកបើកបររថយន្តរងគ្រោះថ្នាក់ឡើយ ។

ads banner