សមត្ថកិច្ចឃាត់ខ្លួន ជនពាក់ព័ន្ធចំនួន ១៥៨នាក់ ក្នុងការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១១ករណី ទូទាំងប្រទេស ថ្ងៃទី១៥ ខែសីហា ម្សិលមិញ

ភ្នំពេញ ៖ ជនសង្ស័យចំនួន ១៥៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស គ្រឿងញៀន ចំនួន ១១ករណី នៅទូទាំងប្រទេស កាលពីថ្ងៃច័ន្ទ ទី១៥ ខែសីហា ម្សិលមិញនេះ។ ដូច្នេះ សូមនិយាយថាទេ ចំពោះ គ្រឿងញៀន គ្រឿងញៀន បំផ្លាញ់អនាគត់អ្នក និងគ្រួសារអ្នក ។

ក្នុងចំណោមជនសង្ស័យទាំង ១៥៨នាក់ រួមមាន ៖ ជួញដូរ ៣ករណី ឃាត់ ៩នាក់, ដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់ ២នាក់, ប្រើប្រាស់ ៦ករណី ឃាត់ ១៤៧នាក់ (ស្រី ២១នាក់)។ វត្ថុតាង ដែលចាប់យកសរុប ក្នុងថ្ងៃទី១៥ ខែសីហា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មើ ៥០៨,៨៤ក្រាម និង ៩កញ្ចប់តូច។

លទ្ធផលខាងលើ ៩អង្គភាព បានចូលរួមបង្ក្រាប ៖ នគរបាល ៖ ៧អង្គភាព ១: មន្ទីរ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ១០នាក់។ ២: បាត់ដំបង ៖ ប្រើប្រាស់ ១ករណី ឃាត់ ១៣០នាក់ ស្រី ២១នាក់។ ៣: កំពង់ធំ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកIce ២កញ្ចប់តូច។ ៤: កំពត ៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់។ ៥: រាជធានីភ្នំពេញ ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៤៧៦,៥៧ក្រាម។ ៦: សៀមរាប ៖ ប្រើប្រាស់ ១ករណី ឃាត់ ៦នាក់។ ៧: ស្វាយរៀង ៖ ជួញដូរ ០ករណី ឃាត់ ២នាក់ ចាប់យកIce ៧កញ្ចប់តូច។ កងរាជអាវុធហត្ថ ៖ ២អង្គភាព ១: កំពង់ចាម ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។ ២: តាកែវ ៖ ជួញដូរ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៣២,២៧ក្រាម៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner