សភាអ៊ុយក្រែន អនុម័តបង្កើនការចំណាយ លើការពង្រឹងវិស័យយោធា

កៀវ៖ សភាអ៊ុយក្រែន នៅថ្ងៃចន្ទសប្តាហ៍នេះ បានអនុម័តលើការបង្កើនការចំណាយលើវិស័យការពារជាតិ ចំពេលមានជម្លោះយោធាដែលកំពុងបន្តជាមួយរុស្ស៊ី។ យោងតាមច្បាប់ដែលបានអនុម័តដោយសភា Rada របស់ប្រទេសអ៊ុយក្រែន រដ្ឋាភិបាលទីក្រុងកៀវនឹងទទួលបាននូវការអនុញ្ញាតឱ្យប្រមូលប្រាក់បន្ថែមប្រមាណ ៧.៣ពាន់លានដុល្លារ តាមរយៈប្រាក់កម្ចីក្នុងស្រុក។

ប្រការនេះនឹងអនុញ្ញាតឱ្យមានការបន្ថែមប្រាក់ប្រមាណ ៦.៥ពាន់លានដុល្លារ ដែលត្រូវបានបែងចែកទៅឱ្យក្រសួងការពារជាតិ និងសម្រាប់មូលនិធិបន្ថែមទៀតដល់ប៉ូលីស សន្តិសុខ និងសេវាស៊ើបការណ៍សម្ងាត់ជាដើម។

យើងត្រូវព្រួយបារម្ភអំពីការយកជ័យជំនះក្នុងសង្គ្រាម។ វាជារឿងល្អក្នុងការប្រថុយប្រថាននឹងអតិផរណាខ្ពស់ ជាជាងការមិនបើកប្រាក់បៀវត្សរ៍ដល់កងទាហាន។ នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែនលោក សឺហ្គេ ម៉ាចឈិនកូ បានប្រាប់កាសែតអាមេរិក WSJ កាលពីសប្តាហ៍មុន អំពីយុទ្ធសាស្រ្តរបស់ធនាគារជាតិនៃអ៊ុយក្រែន ក្នុងការបោះពុម្ពប្រាក់បន្ថែមទៀត។

លោក ម៉ាចឈិនកូ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន RBC អ៊ុយក្រែនក្នុងថ្ងៃចន្ទសប្តាហ៍នេះថា ទីក្រុងកៀវសង្ឃឹមថា នឹងទទួលបានថវិការពី ១២ ទៅ ១៦ពាន់លានដុល្លារពីម្ចាស់កម្ចីបរទេសនៅចុងឆ្នាំ ២០២២នេះ ខណៈដែលចំនួនទឹកប្រាក់ពិតប្រាកដ នឹងអាស្រ័យលើការចរចាជាមួយដៃគូបរទេស៕ ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner