វ៉ាក់សាំងPfizer ៣០ម៉ឺនដូសនៃជំនួយអេស្ប៉ាញបានមកដល់ (Video Inside)
អត្ថបទដោយ៖
Apsara Net
វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ៣០ម៉ឺនដូស ជាជំនួយរបស់អេស្ប៉ាញ នឹងដឹកមកដល់ កម្ពុជាយប់នេះរំលងអាធ្រាត្រ។ រដ្ឋលេខាធិការក្រសួងសុខាភិបាលលោកស្រី យក់ សម្បត្តិ បានថ្លែងថាថាវ៉ាក់សាំងប្រភេទ Pfizer ដែលនឹងមកដល់នារំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ សីហានេះ គឺចំនួន៣០ម៉ឺនដូសសម្រាប់ចាក់ជូនកុមារ។
លោកស្រីរដ្ឋលេខាធិការបានថ្លែងបន្ត ថាវ៉ាក់សាំងនៃជំនួយប្រទេសអេស្ប៉ាញនេះ គឺជាជំនួយទ្វេភាគី ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញចូលរួមក្នុងពិធីទទួលវ៉ាក់សាំងនេះនៅព្រឹកថ្ងៃទី១៨ ខែសីហា។
យោងតាមលោកស្រី យក់ សម្បត្តិ រហូតមកដល់ពេលនេះ, កម្ពុជា ទទួលបានវ៉ាក់សាំងសរុប ប្រមាណ ៧៤លានដូស ហើយកំពុងសល់នៅក្នុងឃ្លាំងជាង ៧លាន៦សែនដូស។