សំណុំរឿងរួមគំនិតក្បត់៖ តុលាការបើកសវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួក៣៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សំណុំរឿងរួមគំនិតក្បត់៖ តុលាការបើកសវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួក៣៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា

សំណុំរឿងរួមគំនិតក្បត់៖ តុលាការបើកសវនាការកាត់ទោស សម រង្ស៊ី និងបក្ខពួក៣៣នាក់ នៅថ្ងៃទី១៥ ខែកញ្ញា

ភ្នំពេញ៖ តុលាការនឹងបើកសវនាការជំនុំជម្រះសំណុំរឿងក្តីរួមគំនិតក្បត់ ដែលមានជនជាប់ចោទ សម រង្ស៊ី និងបក្ខពួកចំនួន៣៣នាក់ ផ្សេងទៀត សរុបចំនួន៣៤នាក់ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ខាងមុខនេះ។ ដីកាកោះជនជាប់ចោទទាំង៣៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលធានីភ្នំពេញយកទៅបិទនៅប៉ុស្តិ៍ននគរបាល និងសាលាសង្កាត់ចាក់អង្រែលើ នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២នេះ។

Advertisement

សមាសភាពក្រុមប្រឹក្សាជំនុំជម្រះនៅក្នុងសវនាការលើសំណុំរឿង រួមគំនិតក្បត់ មានដូចជា លោកស្រី ង៊ុក រ៉េតគន្ធា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ។ លោក ធ្ធាំ ប៊ុណា្ណ និងលោកស្រី លី សុខវួច ជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញ។ លោក សេង ហៀង ជាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាតំណាងអយ្យការ និងឈុន សុវណ្ណ ជាក្រឡាបញ្ជីសវនាការ។ មេក្លោងឧទ្ទាមក្រៅច្បាប់ សម រង្ស៊ី និងបក្ខពួកចំនួន ៣៣នាក់ (សរុប៣៤នាក់) ជាប់ចោទពីបទរួមគំនិតក្បត់ ប្រព្រឹត្តនៅប្រទេសកម្ពុជា និងទីកន្លែងផ្សេង កាលពីឆ្នាំ២០២០ និងពេលបន្តបន្ទាប់ តាមបញ្ញត្តិមាត្រា ៤៥៣ នៃក្រុមព្រហ្មទណ្ឌ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា