វៀតណាមកំណត់ការឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ពី ៧ទៅ ៩ថ្ងៃ

ហាណូយ ៖ ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចនៃប្រទេសវៀតណាម បានស្នើឱ្យកម្មករនិយោជិតឈប់សម្រាករយៈពេលប្រាំពីរ ឬប្រាំបួនថ្ងៃ សម្រាប់ថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មី ។

ក្នុងសំណើដែលផ្ញើដើម្បីប្រមូលមតិពីអង្គភាពពាក់ព័ន្ធ នាពេលថ្មីៗនេះ ក្រសួងស្នើឱ្យឈប់សម្រាកដើម្បីស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឬ បុណ្យតេត រយៈប្រាំពីរថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ ២៩ ខែមករា ដើម្បីរួមបញ្ចូលចុងសប្តាហ៍ពីរ។

បន្ទាប់ពីប្រមូលមតិស្ថាបនារួច ក្រសួងនឹងដាក់ផែនការចុងក្រោយជូនលោកនាយករដ្ឋមន្ត្រី Pham Minh Chinh ។

ប្រទេសវៀតណាមបានសម្រាករយៈពេលប្រាំបួនថ្ងៃ នៅដើមឆ្នាំ២០២២នេះ ដែលរួមបញ្ចូល ទាំងចុងសប្តាហ៍ ២ថ្ងៃ៕ ប្រភពពី VNexpress ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner