លោកស្រី លីស ត្រាស់ ទទួលបានការលើកតម្កើងពីម្ចាស់ក្សត្រី ឲ្យក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស

ឡុងស៍៖ លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សអភិរក្សថ្មី របស់ចក្រភពអង់គ្លេស កាលពីថ្ងៃចន្ទ ហើយត្រូវបានកំណត់ឱ្យក្លាយជានាយករដ្ឋមន្ត្រី នៅថ្ងៃអង្គារ សប្តាហ៍នេះ។
លោកស្រី ត្រាស់ បានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសដំបូងគេ ដែលត្រូវបានតែងតាំងដោយព្រះមហាក្សត្រី នៅប្រទេសស្កុតឡែន ហើយមិនមែននៅវិមាន Buckingham ដូចដែលប្រពៃណី តម្រូវនោះ។
បន្ទាប់ពីបានជួបជាមួយព្រះមហាក្សត្រី Elizabeth II នាយករដ្ឋមន្ត្រីថ្មីរូបនេះត្រូវត្រឡប់ទៅទីក្រុងឡុងដ៍ ហើយនឹងថ្លែងសុន្ធរកថា នៅក្រៅវិមាន Downing Street។
គួរបញ្ជាក់ថា លោកស្រី លីស ត្រាស់ (Liz Truss) ត្រូវបានតែងតាំងជាមេដឹកនាំគណបក្សអភិរក្សនិយម និងជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស ជំនួសលោក បូរីស ចនសុន ដែលបានលាលែងចេញពីតំណែង កាលពីខែកក្កដាកន្លងទៅ។
បើតាមលទ្ធផលបោះឆ្នោត របស់បក្ស លោកស្រី ត្រាស់ ទទួលបានសំឡេងគាំទ្រ ៨១,៣២៦សំឡេង ខណៈលោក រីស៉ី ស៊ូណាក់ (Rishi Sunak) ជាអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស ទទួលបាន ៦០,៣៩៩សំឡេង៕ ប្រភពពី រយធឺ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner