Cambodia2050 Ep44: វិស័យលំហរអ៊ីនធើណិតនៅកម្ពុជា

ចំពោះអ៊ឺនធឺណិតនេះប្រទេសឬរដ្ឋភិបាលឬក្រុមហ៊ុនឯកជនឲ្យនិយមន័យខុសៗគ្នាក៏ដោយ ខ្ញុំសុំឲ្យនិយមន័យខ្លីហើយងាយស្រួលយល់គឺអ៊ឺនធឺណិតគឺសំដៅទៅលើបណ្តាញកុំព្យូទ័រឬក៏ ឧបករណ៍អេឡិចត្រូនិកឌីជីថលទាំងឡាយណាដែលតភ្ជាប់គ្នា ជាបណ្តាញតាមរយៈប្រព័ន្ធអ៊ិនធឺណេតលើសកលលោកហើយបណ្តាញទៅតាមរយៈប្រព័ន្ធអ៊ិនធឺណេតនេះគឺវាដើរតួនាទីជាការបញ្ចូន និង ទទួលនូវសារ ក៏ដូចជាការទំនាក់ទំនគ្នាទៅវិញទៅមកនៅលើសកលលោក។

សូមស្វាគមន៍មកកាន់កម្មវិធីកម្ពុជា២០៥០ឬ Cambodia 2050 ថ្ងៃនេះផងដែរយើងខ្ញុំក៏ទទួលបាននូវប្រធានបទថ្មីមួយស្ដីអំពីវិស័យលំហអ៊ីនធឺណិតនៅកម្ពុជាហើយក៏យើងទទួលបានវាគ្មិនកិត្តិយសគឺលោកបោង ចាន់សំម្បត្តិ អនុប្រធានមជ្ឈមណ្ឌលសេដ្ឋកិច្ចឌីជីថល ដោយបរិយាប័ន្ននៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី និង ជាសាស្ត្រាចារ្យនៃវិទ្យាស្ថានភាសាបរទេស IFL សូមជម្រាបសួរលោកសំម្បត្តិ

បាទសូមជំរាបសួរលោកស្រីវត្តីអរគុណសម្រាប់ឱកាសក្នុងការផ្តល់កិច្ចសម្ភាស។

តើអ្វីទៅជាលំហនៃអ៊ីនធឺណេត?

បាទអរគុណចំពោះសំណួរ​ ជាកិច្ចចាប់ផ្ដើម ដើម្បីឲ្យយល់អំពីលំហអ៊ឺនធឺណេតនៅក្នុងប្រទេសកម្ពុជា។ យើងត្រូវឱ្យនិយមន័យថាអ្វីទៅជា លំហអ៊ីនធឺណេត? ចំពោះអ៊ឺនធឺណេតនេះ ប្រទេសឬរដ្ឋភិបាលឬក្រុមហ៊ុនឯកជនឲ្យនិយមន័យខុសៗគ្នាក៏ដោយ ខ្ញុំសុំឲ្យនិយមន័យខ្លីហើយងាយស្រួលយល់គឺអ៊ឺនធឺណេតគឺសំដៅទៅលើបណ្តាញកុំព្យូទ័រឬក៏ ឧបករណ៍អេឡិចត្រូនិកឌីជីថលទាំងឡាយណាដែលតភ្ជាប់គ្នា ជាបណ្តាញតាម
រយៈប្រព័ន្ធអ៊ិនធឺណេតលើសកលលោកហើយបណ្តាញទៅតាមរយៈប្រព័ន្ធអ៊ិនធឺណេតនេះគឺវាដើរតួនាទីជាការបញ្ចូន និង ទទួលនូវសារ ក៏ដូចជាការទំនាក់ទំនគ្នាទៅវិញទៅមកនៅលើសកលលោក។

តើលំហអ៊ីនធឺណេតនេះដើរតួនាទីយ៉ាងដូចម្ដេចខ្លះនៅក្នុងសេដ្ឋកិច្ចបែបទំនើប ?

ប្រសិនបើយើងមើលទៅលើ សេដ្ឋកិច្ចសម័យទំនើប យើងត្រូវមើលសិនថាតើបរិបទសកលលោករបស់យើងដើរដល់កន្លែងណា? ចំពោះការយល់ឃើញរបស់ខ្ញុំ ខ្ញុំឃើញថាសព្វថ្ងៃគឺយើងដើរដល់សម័យសេដ្ឋកិច្ចឌីជីថលដែលសេដ្ឋកិច្ចឌីជីថលនេះគឺមានធាតុផ្សំច្រើន មានដូចជាបញ្ហាពាណិជ្ជកម្មអនឡាញឬក៏យើងស្គាល់វាថា(e-commerce) ដែលយើងទិញទំនិញតាមប្រព័ន្ធអ៊ីនធឺណេតដែលយើងប្រើប្រាស់ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុឬក៏ធនាគារ ទាំងឡាយណាតាមប្រព័ន្ធអ៊ីនធឺណេតជា ជាងការទៅដោយផ្ទាល់។ ដោយសារតែសេដ្ឋកិច្ចឌីជីថលគឺជា ម៉ាស៊ីនឬជាកាតាលីករជំរុញឲ្យមានកំណើនសេដ្ឋកិច្ចថ្មីរបស់ពិភពលោក ខ្ញុំជឿថា លំហអ៊ីនធឺណេត​គឺបាន ដើរតួនាទីសំខាន់ណាស់ក្នុងការជំរុញឲ្យសេដ្ឋកិច្ចឌីជីថលលូតលាស់ជាលទ្ធផលជំរុញឲ្យសកលោកក៏ដូចជាសេដ្ឋកិច្ចប្រទេសនីមួយៗនឹងបន្តលូតលាស់ទៅមុខទៀត។

ខណៈពេលដែលយើងកំពុងតែជួបប្រទះនូវវិបត្តិគ្រោះ ដូចជាការគំរាមកំហែងជាច្រើននៅលើសកលលោក មានបញ្ហាបម្រែបម្រួលអាកាសធាតុ បញ្ហាឆ្លងជំងឺកូវីដដប់ប្រាំបួនដែលនៅតែបន្តនៅក្នុងប្រទេសមួយចំនួន បញ្ហាវិបត្តិអសន្តិសុខស្បៀងអាហារក៏ដូចជាបញ្ហាការឡើងថ្លៃនៃទំនិញ បញ្ហាឡើងថ្លៃថាមពលនៅលើពិភពលោក។ បញ្ហាទាំងអស់ហ្នឹងគឺវាកើត ប៉ុន្តែដោយសារតែវត្តមានរបស់លំហអ៊ីនធឺណិត​នេះធ្វើឲ្យសេដ្ឋកិច្ចឌីជីថលអាចជួយសកលលោកប្រឈមមុខនឹងបញ្ហាអស់ហ្នឹង ហើយបន្តនូវការរីកលូតលាស់នៃសេដ្ឋកិច្ចជាសកលបាន។​ បើយើងមើលមួយជ្រុងទៀត  លំហអ៊ីនធឺណេតនេះក៏វាដើតួនាទីមួយដែរក្នុងការបង្កើតនូវវិស័យថ្មីមួយសម្រាប់ឱ្យរដ្ឋបរទេសនៅលើសកលលោកក៏ដូចជាវិស័យឯកជនធ្វើការសហការជាមួយគ្នាដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែង។

ការគំរាមកំហែងនោះគឺសំដៅលើការគំរាមកំហែងតាម ប្រព័ន្ធអ៊ីនធឺណេតនេះឯងដែលយើងហៅថា(​Cyber Space) ឬក៏មានដូចជាការ Hack ចូលគណន័យឬទិន្នន័យតាមប្រព័ន្ធអនឡាញ បើមើលជារួមមក យើងឃើញថាគឺវាដើរតួនាទីស្នូលនៅក្នុងការជំរុញនូវម៉ាស៊ីនសេដ្ឋកិច្ចសកលលោកបន្តឲ្យរីកធំំធាត់ជាងមុនបន្តនូវវិបុលភាពដែលយើងក៏ដូចជាធ្វើឱ្យប្រទេសកម្ពុជាងើបចេញពីវិបត្តិកូវីដដប់ប្រាំបួនហើយឆ្លើយតបទៅនឹងវិបត្តិដ៏ទៃទៀតដែល បានរៀបរាប់អម្បាញ់មិញ។ ហើយចុងក្រោយគឺវាបានជំរុញឲ្យបង្កើតទៅជាឱកាសមួយទៀតសម្រាប់រដ្ឋក៏ដូចជាក្រុមហ៊ុនឯកជននៅលើសកលលោកទាំងអស់ធ្វើការជាមួយគ្នាឱ្យកាន់តែជិតស្និតជាងមុនដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលមាន។

ដោយសារ តែយើងមើលឃើញថាពិតជា មានសារៈសំខាន់ណាស់លំហអ៊ីនធឺណេតនេះ តើលំហអ៊ីនធឺណេតនេះបានបង្កើតនូវកត្តាប្រឈមក៏ដូចជាកាលានុវឌ្ឍភាពយ៉ាងដូចម្ដេចខ្លះសម្រាប់សកលលោកផងដែរ ?

ប្រសិនបើយើងមើលទៅលើកត្តាប្រឈមវិញគឺកត្តាប្រឈមនៅក្នុងលំហអ៊ីនធឺណេតបានបង្កើតសម្រាប់សកលលោកក៏ដូចជាសម្រាប់ប្រទេសកម្ពុជាគឺមានច្រើន៖

១.ដោយសារតែយើងរស់នៅក្នុងបរិបទសេដ្ឋកិច្ចឌីជីថលឬក៏បដិវត្តន៍ឧស្សាហកម្មលើកទីបួនដែលពឹងផ្អែកលើបណ្ដាញអ៊ីនធឺណេតនេះឯង ដើម្បីធ្វើប្រតិបត្តិការ បើយើងអត់មានលំហអ៊ីនធឺណេតក៏យើងពិបាកក្នុងការបន្តនូវវិបុលភាពសេដ្ឋកិច្ចក៏ដូចជាប្រតិបត្តិការសេដ្ឋកិច្ចទូទៅដែលយើងធ្វើការពឹងពាក់ លក់ដូរ ទិញទំនិញឬសេវាកម្ម នៅលើសកលោក។ ប៉ុន្តែដោយសារយើងពឹងផ្អែកលើលំហអ៊ីនធឺណេត។ លំហអ៊ីនធឺណេតបានផ្តល់នូវការគំរាមកំហែងខាងផ្នែកសន្តិសុខឬក៏ការប្រឈមមួយចំនួនដែរ។ ទីមួយគឺខ្ញុំសំដៅទៅលើ(Cyber Space) នេះឯង។ ប្រសិនបើមាននៅតួអង្គមួយចំនួនឬក៏មាននូវបុគ្គលឬក្រុមបុគ្គលមួយចំនួនដែលគាត់មាននូវនិននាការមិនល្អ។ គាត់អាចធ្វើការវាយប្រហារលើប្រព័ន្ធអ៊ីនធឺណេតដើម្បីលួចយកទិន្នន័យហិរញ្ញវត្ថុ ទិន្នន័យផ្ទាល់ខ្លួន លួចយកនូវទិន្នន័យសម្ងាត់របស់ប្រទេសលក់ ធ្វើការកាត់ផ្ដាច់នូវទំនាក់ទំនង ឬក៏កាត់ផ្ដាច់នូវ លំហូរអ៊ីនធឺណេត រវាងប្រទេសមួយជាមួយប្រទេសមួយ។

នៅពេលដែលដ៏រាបណាយើងនៅតែបន្តពឹងផ្អែកនៅលើលំហអ៊ីនធឺណេត គឺប្រទេសទាំងអស់ ប្រទេសណាក៏ដោយបូករួមទាំងកម្ពុជានិងបុគ្គលទាំងអស់ដែលពឹងផ្អែកលើអ៊ីនធឺណិតគឺនឹងអាចទទួលរងគ្រោះពីការវៃប្រហារតាមប្រព័ន្ធអ៊ីនធឺណេត។ ចំណុចទីពីរ ការវ៉ៃប្រហារតាមប្រព័ន្ធអ៊ីនធឺណេតដែរ គឺវាបង្កើតឲ្យមានការកាត់ផ្ដាច់នូវចរន្តសេដ្ឋកិច្ច។ ឧទាហរណ៍ប្រសិនបើមានការបាញ់ប្រហារតាមប្រព័ន្ធទៅលើបណ្ដាញ ធនាគារ ឯកជន នៅក្នុងប្រទេសមួយ ធ្វើឲ្យមាននូវកាត់ផ្ដាច់នូវលំហូរសាច់ប្រាក់ប្រតិបត្តិការហិរញ្ញវត្ថុនានា។ មិនមែនគ្រាន់តែមានការបង្កើតសន្តិសុខលំហអ៊ីនធឺណេតទេ ប៉ុន្តែវាក៏កើតឲ្យមាននូវការខាតបង់ផលប្រយោជន៍ សេដ្ឋកិច្ចផងដែរ។ ឧទាហរណ៍មួយទៀតប្រសិនបើបុគ្គលមួយក្រុមគាត់បាន ធ្វើការវ៉ៃប្រហារមកលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជាប្រព័ន្ធទឹកភ្លើង ប្រព័ន្ធមន្ទីរពេទ្យ ប្រព័ន្ធផ្លូវរថភ្លើងឬក៏ព្រលានយន្តហោះ ចឹងដោយសារតែលំហអ៊ីនធឺណេត ទើបបង្កើតឱកាសឱ្យបុគ្គលទាំងអស់អាចវ៉ៃប្រហារមកលើហេដ្ឋារចនាសម្ព័ន្ធទាំងអស់នោះ។ ប្រសិនបើមានការកាត់ផ្ដាច់គឺវាអាចប៉ះពាល់មែនគ្រាន់តែ សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសមួយនោះទេប៉ុន្តែវាបានប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសមួយនឹងតែម្ដង ។

ការប្រឈមមួយទៀតដែលប្រទេសទាំងអស់បូករួមទាំងកម្ពុជាផងគឺកំពុងតែជួបប្រទះហើយដែលកំពុងប្រឈមមុខនិងចំណុចចុងក្រោយខ្ញុំសូមរំលិច គឺ លំហអ៊ីនធឺណេតគឺវាបង្កើតឱ្យមាននៅបញ្ហាប្រឈមមួយដែរគឺ វាអាចបង្កើតឲ្យមាននូវភាពតានតឹងផ្នែកសេដ្ឋកិច្ចនិងនយោបាយរវាងប្រទេសនៅលើសកលលោកផងដែរ។ ប៉ុន្ដែខណៈពេលដែលបើយើងមើលមួយជ្រុងទៀតយើងមាននូវសុទិដ្ឋិនិយមវិញយើងឃើញមាននៅលំហអ៊ីនធឺណេត វាបង្កើតឲ្យមាននូវកាលានុវឌ្ឍភាព ឬក៏ឱកាសសម្រាប់ប្រទេសនៅលើសកលលោកដែរ។

ទីមួយវាជាកន្លែងមួយ ដែលអនុញ្ញាតឱ្យរដ្ឋនៅលើសកលលោកអាចធ្វើ កិច្ចសហប្រតិបត្តិការជាមួយគ្នាបានជាងមុនដើម្បី ធ្វើឱ្យអភិបាលកិច្ចនៅលើលំហអ៊ីនធឺណេតមានភាពបើកទូលាយ មាននូវស្ថិរភាព និងមានវិបុលភាពសម្រាប់ប្រទេសទាំងអស់។ ទីពីរ ដោយសារតែលំហអ៊ីនធឺណេតនេះហើយទើបវាអនុញ្ញាតឲ្យមាននូវសេដ្ឋកិច្ចឌីជីថលមានការរីកលូតលាស់។ សេដ្ឋឌីជីថលបានពឹងផ្អែកទៅលើវាដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់យើង។ បើយើងមើលជារួមមក លំហអ៊ីនធឺណិត វាបង្កើតឲ្យមាននូវកត្តាប្រឈមផងក៏ដូចជាបង្តើតនៅ កាលានុវឌ្ឍភាពផង សម្រាប់ប្រទេសនៅលើសកលលោកហើយជាពិសេសគឺសម្រាប់ប្រទេសតូចតូចដូចកម្ពុជាដែលជាប្រទេសកំពុងអភិវឌ្ឍន៍ហើយពឹងផ្អែកទៅលើសេដ្ឋកិច្ចឌីជីថល ដើម្បីអភិវឌ្ឍដើម្បីបង្កើតវិបុលភាពរបស់ខ្លួន នៅបច្ចុប្បន្ន និងសម្រាប់អនាគតផងដែរ។

ហើយបើយើងងាកមកមើលទៅលើវិស័យសេដ្ឋកិច្ចវិញ  លំហអ៊ីនធឺណេតមានសារៈសំខាន់យ៉ាងណាដែរ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាយើងនាពេលបច្ចុប្បន្ននេះក៏ដូចជាពេលអនាគតផងដែរនោះ ?

បាទប្រសិនបើយើងមើល ការអភិវឌ្ឍន៍ សេដ្ឋកិច្ចរបស់កម្ពុជាទាំងមូលគឺវាមានភាពទូលំទូលាយណាស់ ប៉ុន្តែខ្ញុំសូមចាប់យកតែជ្រុងតូចមួយទេ យកមកបកស្រាយពាក់ព័ន្ធទៅនឹងសេដ្ឋកិច្ចឌីជីថល។ សព្វថ្ងៃ ប្រទេសកម្ពុជាយើងគឺជាប្រទេសមួយដែលកំពុងតែចាប់យកនូវប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថលសេដ្ឋកិច្ចឌីជីថលបញ្ហា (​e-commerce) បញ្ហាបច្ចេកវិទ្យាហិរញ្ញវត្ថុ ដូចជាការផ្ញើរលុយឲ្យគ្នាទៅវិញទៅមកទៅតាមប្រព័ន្ធធនាគារដែលយើងប្រើ ដោយសារប្រទេសយើងពឹងផ្អែកទៅលើបច្ចេកវិទ្យាទាំងអស់នោះហើយដែលបច្ចេកវិទ្យាទាំងអស់នោះ ក៏រំពឹងទៅលើវិស័យអ៊ីនធឺណេត ។

បានជាសេដ្ឋកិច្ចរបស់កម្ពុជាសព្វថ្ងៃគឺពឹងផ្អែកលើលំហអ៊ីនធឺណេត ខ្លាំងមែនទែនដើម្បីជំរុញឱ្យម៉ាស៊ីនសេដ្ឋកិច្ចនឹងបន្តទៅមុខទៀតបង្កើតការងាររក្សាឱ្យបាននូវស្ថិរភាពសេដ្ឋកិច្ចបន្តអភិវឌ្ឍធនធានមនុស្សហើយ ធ្វើយ៉ាងណាជំរុញឱ្យវិស័យសេដ្ឋកិច្ចឌិជីថលនៅកម្ពុជានឹងមានភាពស៊ីជម្រៅនិងអភិវឌ្ឍ ខ្លាំងជាមុន សព្វថ្ងៃដោយសារប្រទេសយើង ជាប្រទេសកំពុងអភិវឌ្ឍន៍នៅឡើយ យើង មាននូវភាពចាំបាច់ខ្លាំងក្នុងការចាប់យកនៅបច្ចេកវិទ្យាឌីជីថលក៏ដូចជាសេដ្ឋកិច្ចឌីជីថល ទាំងអស់ដើម្បីបង្កើតនូវវិបុលភាព។ហើយសម្រាប់នាពេលអនាគតខ្ញុំជឿជាក់យ៉ាងមុតមាំថាកម្ពុជានឹងនៅតែអាចនឹង ត្រូវការសេដ្ឋកិច្ចឌីជីថល ជាពិសេសគឺលំហរអ៊ីនធឺណេតនេះខ្លាំងជាងមុន ទៀតនៅពេលដែលយើងបានរីកធំធាត់ជាងមុន។ឧទាហរណ៍ យើងមានគោលដៅរហូតដល់ក្លាយជាប្រទេសមានចំណូលមធ្យមហើយ២០៥០ យើងមានចំណូលខ្ពស់។

យើងអាចប្រមើលមើលថា កម្ពុជានឹងក្លាយជាប្រទេសមួយដែលអភិវឌ្ឍសព្វថ្ងៃខ្លាំងទៅទៀត។ហើយប្រទេសយើងពឹងផ្អែកទៅលើវិស័យបច្ចេកវិទ្យាខ្លាំងជាមុនទៀត។ ដោយសាតែយើងពឹងផ្អែកទៅលើវិស័យបច្ចេវិទ្យាជាងមុនទៀត ដោយសារតែយើងពឹងផ្អែកទៅលើវិស័យទាំងអស់នេះ វារឹតតែមានសារៈសំខាន់ខ្លាំងមែនទែនសម្រាប់ប្រទេសតូចៗ ដូចយើង ទាំងអស់នោះគឺជាកត្តាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចរបស់យើង ដែលអាចប៉ះពាល់ដល់វិបុលភាពរបស់ប្រជាជនក៏ដូចជា ប៉ះពាល់ដល់សន្តិសុខរបស់ប្រទេសយើងទាំងមូល។ សរុបសេចក្ដីមកវិញ លំហរអ៊ីនធឺណេតនេះ គឺវាដើរតួនាទីសំខាន់ មិនអាចខ្វះបានសម្រាប់ប្រទេសកម្ពុជានាពេលបច្ចុប្បន្នសម្រាប់ចក្ខុវិស័យ ២០៣០ របស់យើងហើយជាពិសេសគឺសម្រាប់ចក្ខុវិស័យពីរពាន់ហាសិបដែលកម្ពុជាចង់ក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ។

ហើយជាចុងក្រោយក្នុងនាមលោកសម្បត្តិ ជាអ្នកជំនាញផ្ទាល់ លោកមានជាមតិអ្វីដើម្បីបន្ថែមទៅលើលំហអ៊ីនធឺណេតដែលជាបច្ចេកវិទ្យាមួយដ៏សំខាន់សម្រាប់ប្រិយមិត្តអ្នកស្តាប់? ចំពោះមតិចុងក្រោយខ្ញុំសូមរំលេចតែពីរចំណុចគឺ ទីមួយគឺសុំធ្វើការសង្ខេបនូវអត្តន័យនិយមបានបកស្រាយ អំពីតួនាទីនិងសារៈសំខាន់របស់ប្អូនខ្មែរនៅក្នុងប្រទេសកម្ពុជា ដឹងថាសព្វថ្ងៃយើងកំពុងពឹងផ្អែកទៅលើវិស័យឌីជីថលហើយលំហអ៊ីនធឺណេតហើយ ២០ ទៅ ៣០ ឆ្នាំខាងមុទៀត យើងនឹងពឹងផ្អែកកាន់តែខ្លាំងជាងនេះទៀតទៅលើវិស័យទាំងអស់នោះទៅលើបច្ចេកវិទ្យាទាំងអស់នោះ ដើម្បិធ្វើយ៉ាងណាឲ្យប្រទេសយើងក្លាយជាប្រទេសអភិវឌ្ឍន៍មានចំណូលខ្ពស់ សម្រេចបានគោលដៅចក្ខុវិស័យឆ្នាំ២០៥០ របស់យើង។

ទី២ គឺជាបញ្ហាទៅលើអ៊ីនធឺណេតប្រព័ន្ធរបស់យើងនេះគឺជាបញ្ហាមួយដែលអាចថាមាននៅកាលានុវឌ្ឍភាពផង មាននូវកត្តាប្រឈមផងឲ្យមានភាពចម្រូងចម្រាសផងដែរ។ ដោយសារតែលំហអ៊ីនធឺណេត មិនទាន់មានអភិបាលកិច្ចគ្រប់គ្រាន់និងស៊ីជម្រៅឡើយទេ។ បើប្រៀបទៅនឹងវិស័យផ្សេងទៀត ឧទាហរណ៍ ដូចជាការគ្រប់គ្រងសមុទ្រដូចជា ការគ្រប់គ្រងព្រំដែនរវាងប្រទេសនិងប្រទេសដោយសារតែលំហអ៊ីនធឺណេត។ វាគឺជាលំហដែលខ្វះការនូវអភិបាលកិច្ចកម្ពុជា។ វាអាចដើរតួនាទីសំខាន់នៅក្នុងលំហអ៊ីនធឺណេតនេះនៅក្នុងការគ្រប់គ្រងលំហអ៊ីនធឺណេតមួយដែល បើកចំហនិងមានបរិយាប័ន្នក៏ដូចជាបង្កើត
ឲ្យមាននៅវិបុលភាព។ ហើយក្នុងនោះដែរកម្ពុជា អាចចូលរួមបានកាន់តែខ្លាំងគឺការប្រើប្រាស់ការទូទតាមលំហអ៊ីនធឺណិត ឬក៏ដែលកម្ពុជាយើងដើរតួនាទីក្នុកាចូលរួម
បង្កើតនៅច្បាប់បង្កើននូវនិយមអន្តរជាតិទាំឡាយណាដើម្បីឲ្យក្លាយជាអភិបាលកិច្ចលំហអ៊ីនធឺណេតមួយដែលមានភាពរួមបញ្ជូលគ្នាដែលមានៅស្ថេរភាពក៏ដូចជាមាននៅភាណបើកចំហរសម្រាប់ប្រទេសទាំងអស់។

ខណៈដែលអ៊ីនធឺណេតមានទ្វារបើកចំហ កត្តាដែលមាននៅសភាព ដូចដែលបានបកស្រាយមុននេះ ប្រទេសកម្ពុជានឹងទទួលបានប្រយោជន៍ច្រើនក្នុងផ្ទះផង ក្រៅប្រទេសផង។ ប្រយោជន៍ក្នុងប្រទេសបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់យើងឲ្យសម្រេចបាននូវចក្ខុវិស័យ ២០៥០ ចំណែកអត្ថប្រយោជន៍នៅក្រៅប្រទេសគឺថាការទូតតាមលំហអ៊ីនធឺណេតអាចឲ្យមុខមាត់ប្រទេសរបស់យើងបានមួយកម្រិតបន្ថែមទៀត ចូលរួមនៅក្នុងសហគមន៍អន្តរជាតិក្នុងនាមជាសមាជិកមួយដែលមានទំនួលខុសត្រូវនៅក្នុងសហគមន៍អន្តរជាតិ។ នេះគឺជាមតិចុងក្រោយដែលខ្ញុំមានសម្រាប់សំណួរនេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner