លោក ស៊ន អេលីត ស្ថាបនិកម្មវិធីប្រដាល់គុនខ្មែរអលស្តារ លើកឡើងថា កីឡាករគុនខ្មែរមួយចំនួន បច្ចប្បន្ន ចាប់ផ្តើមល្បី គឺខ្វះវិន័យតែម្តង

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ លោក ស៊ន អេលី ស្ថាបនិកកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ជាគ្រូបង្វឹកក្លឹបប្រដាល់គុនខ្មែរនាយដ្ឋានអង្គរក្ស បានបញ្ជាក់ប្រាប់អ្នកព័ត៌មាន កាលពីពេលថ្មីៗនេះថា កីឡាករគុនខ្មែរដែលអាចជួយឲ្យខ្លួនល្បីល្បាញនៅលើវិថីគុនខ្មែរបាន លុះត្រាតែកីឡាករគោរពឲ្យបាននៅវិន័យក្លឹបស្តាប់តាមការណែនាំរបស់គ្រូបង្វឹក និងជាពិសេស ត្រូវមានវិន័យចំពោះខ្លួនឯងឲ្យបានម៉ឹងម៉ាត់និងម៉ត់ចត់បំផុត។ ប៉ុន្តែជាក់ស្តែង កីឡាករគុនខ្មែរ នាពេលបច្ចុប្បន្នមួយចំនួន លោក សង្កេតឃើញថា ឲ្យតែមានឈ្មោះបោះសំឡេងល្បីបន្តិចបន្តួចស្រាប់តែធ្វើខ្លួនមិនមានវិន័យតែម្តង ដោយអ្នកខ្លះទៅផឹកគ្រឿងស្រវឹង លេងល្បែងចោលការហ្វឹកហាត់ ខណៈអ្នកខ្លះទៀតឈានទៅប្រើប្រាស់គ្រឿងថែមទៀតផង។ កក្តាទាំងនេះ លោកថា ជាការបំផ្លាញខ្លួនឯងតែម្តង។ ជាមួយគ្នានេះ ក្លឹបប្រដាល់របស់លោក គឺផ្តោតសំខាន់លើការគោរពវិន័យ បើពុំនោះទេនិងត្រូវរងការពិន័យមិនឲ្យប្រកួតទៅតាមទំហំសកម្មភាពដែលបានប្រព្រឹត្តខុស។

សូមបញ្ជាក់ថា លោក ស៊ន អេលីត ត្រូវបានអ្នកនិយមគាំទ្រគុនខ្មែរស្គាល់ថា ជាគ្រូប្រដាល់ម្នាក់ដែលមានមហិជ្ជៈតាខ្ពស់ក្នុងវិស័យគុនខ្មែរទាំងការដឹកនាំក្លឹប និងការដឹកនាំសិស្សប្រកប ដោយភាពម៉ឺងម៉ាត់និងច្បាស់លាស់។ មួយវិញទៀត ប្រធានក្លឹបនាយករដ្ឋានអង្គរក្សខាងលើក៏ជាស្ថាបនិកកម្មវិធីប្រដាល់មួយដ៏ធំនៅកម្ពុជាមួយផងដែរ។ដែលមានអ្នកតាមដាននិងអ្នកទស្សនារ៉ាប់ម៉ឺននាក់ គឺកម្មវិធីប្រដាល់គុនខ្មែរអលស្តារ ហើយមកទល់បច្ចុប្បន្នកម្មវិធីនេះ ដំណើរការបាន៤វគ្គមកហើយ ខណៈវគ្គទី៥ នឹងមានវត្តមាននៅពេលខាងមុខនេះ៕ អត្ថបទៈ ជាវ ចន្ធូ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner