ក្រុមមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បន្តចុះល្បាតព្រៃ ចាប់បានគោយន្ត និងរ៉ឺម៉កដឹកឈើមិនតិចជាង ៥០ដុំ និងសន្លឹក

ខេត្តព្រះវិហារ៖ ឈើជ្រុង និងឈើសន្លឹក មិនតិចជាង ៥០ដុំនិងសន្លឹងនោះទេ ដែលក្រុមការងារ នៃមន្ត្រីឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ធ្វើការបង្ក្រាបបាននៅពេលយប់ និងនៅពេលថ្ងៃ ដែលឈ្មួញបានកាប់ និងដឹកជញ្ជូនចេញពីដែនព្រៃឧទ្យាន កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រស្រុកឆែប ខេត្តព្រះវិហារ ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានថ្លែងថា ការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទោះបីជានៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌយ៉ាងណាក៏ដោយ ក៏ក្រុមការងារឧទ្យាន នៅតែដើរល្បាតព្រៃឧទ្យានជានិច្ច ហើយបានប្រទះឃើញ អ្នករកស៊ីកាប់ឈើនៅពេលយប់ និងធ្វើសកម្មភាពដឹកជញ្ជូននៅពេលថ្ងៃ ដោយធ្វើឡើងតាមគ្រប់រូបភាព ប៉ុន្តែ កម្លាំងឧទ្យាន បានបន្តស្ទាក់ចាប់បាន ។

ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នៅក្នុងការចុះល្បាតនោះ ចាប់បានគោយន្តកន្ត្រៃដឹកឈើ ១គ្រឿង និងរ៉ឺម៉កដឹកឈើ ១គ្រឿង ហើយឈើនៅក្នុងនោះ មានទាំងឈើជ្រុង និងឈើសន្លឹក មិនតិចជាង ៥០ដុំ/សន្លឹកនោះទេ ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច កាលពីថ្ងៃទី២៧កញ្ញា កន្លងទៅនេះ បានទទួលស្វាគមន៍ លោក គីម រិទ្ធី អភិបាលថ្មី នៃគណៈអភិបាលខេត្តព្រះវិហារ និងលោក ឡង់ សុបិន អភិបាលថ្មី នៃគណៈអភិបាលស្រុកឆែប ដើម្បីបន្តរៀបចំដំណើរការអភិរក្ស និងអភិវឌ្ឍឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នាពេលខាងមុខនេះ ៕ ដោយ៖ឡុង សំបូរ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner