លោក ពូទីន ប្រកាសទទួលស្គាល់តំបន់ចំនួនពីររបស់អ៊ុយក្រែន ជារដ្ឋអធិបតេយ្យភាពឯករាជ្យ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែកញ្ញានេះ បានចុះហត្ថលេខាលើក្រឹត្យចំនួនពីរ ដោយ ទទួលស្គាល់អតីតតំបន់អ៊ុយក្រែន គឺខឺសុន និង ហ្សាប៉ូរីសហ្ស៉ីយ៉ា ជារដ្ឋអធិបតេយ្យភាពឯករាជ្យ។

ក្រឹត្យទាំងពីរនេះបានបញ្ជាក់ថា ការទទួលស្គាល់អធិបតេយ្យភាពរដ្ឋ និងឯករាជ្យភាពនៃតំបន់ខឺសុន និង ហ្សាប៉ូរីសហ្ស៉ីយ៉ា គឺមាន ប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះទៅ។

ការចុះហត្ថលេខាលើក្រឹត្យទាំងពីរនេះ កើតឡើងនៅមុនថ្ងៃនៃពិធី ផ្លូវការដែលប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ត្រូវបានគេ រំពឹងថា នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីស្តីពីការបញ្ចូល ដែនដីថ្មីៗនៅអ៊ុយក្រែន ទៅក្នុងផ្នែកនៃសហព័ន្ធរុស្ស៉ី ក្នុងនោះរួម មានតំបន់ខឺសុន និងហ្សាប៉ូរីសហ្ស៉ីយ៉ា ព្រមទាំងដូណេត និង លូហាន់ នៅតំបន់ដុនបាស់។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ កិច្ច ព្រមព្រៀង ខាងលើនេះ នឹងត្រូវចុះហត្ថលេខាជាមួយរដ្ឋបាល នៃដែនដីទាំង ៤ នៅអ៊ុយក្រែន ដែលបានរៀបចំការបោះឆ្នោត ប្រជាមតិកាលពីពេលថ្មីៗនេះ ហើយក្នុងឱកាសនោះ ក៏នឹងមាន ការថ្លែងសារពីសំណាក់លោក ពូទីន ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិច បានច្រានចោលការបោះឆ្នោតប្រជាមតិលើការចូលរូមជាមួយរុស្ស៊ីនេះថា ជាការបោះឆ្នោតដ៏អាម៉ាស់ ហើយប្តេជ្ញាថា នឹងមិនទទួល ស្គាល់លទ្ធផលឡើយ៕
ប្រភព៖ RT ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner