កូរ៉េខាងជើងបាញ់តេស្តមីស៊ីលថែមទៀត បន្ទាប់ពីអនុប្រធានាធិបតី អាមេរិកចាកចេញពីកូរ៉េខាងត្បូង

សេអ៊ូល៖ នៅក្នុងការបង្ហាញភាពរឹងទទឹង ប្រទេសកូរ៉េខាងជើង បាន បាញ់សាកល្បងមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ថែមទៀត ចូលទៅក្នុងសមុទ្រនៅថ្ងៃព្រហស្បតិ៍ទី២៩ ខែកញ្ញានេះ ប៉ុន្មានម៉ោង បន្ទាប់ពីអនុប្រធានាធិបតីអាមេរិក លោកស្រី ខាម៉ាឡា ហារីស បានធ្វើ ដំណើរទៅមាតុប្រទេសវិញ ក្រោយបញ្ចប់ដំណើរទស្សនកិច្ច នៅកូរ៉េខាងត្បូង។

ក្នុងអំឡុងការបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង លោកស្រី ហារីស បានធ្វើដំណើរទៅកាន់តំបន់គ្មានយោធា ដែលពុះបំបែកប្រទេស បងប្អូនកូរ៉េទាំងពីរ ហើយថែមទាំងបានសង្កត់ធ្ងន់អំពីការប្តេជ្ញា ចិត្តរឹងមាំដូច “ដែក” របស់សហរដ្ឋអាមេរិក ចំពោះការការពារ សន្តិសុខ នៃសម្ព័ន្ធមិត្តអាស៊ីរបស់ខ្លួន។

នេះគឺជាជុំទី៣ហើយ នៃការបាញ់តេស្តមីស៊ីលរបស់កូរ៉េខាង ជើង ក្នុងសប្តាហ៍នេះ ដែលពង្រីកល្បឿនកំណត់ត្រាក្នុងការបាញ់សាក ល្បង អាវុធ ខណៈដែលទីក្រុងព្យុងយ៉ាងបង្កើនល្បឿនជំរុញពង្រីក ឃ្លាំងអាវុធរបស់ខ្លួននិងដាក់សម្ពាធឱ្យសហរដ្ឋអាមេរិកទទួលយកខ្លួន ជាមហាអំណាចនុយក្លេអ៊ែរ។

លោកស្រី ហារីស បានបញ្ចប់ការធ្វើដំណើររយៈពេល ៤ថ្ងៃរបស់គាត់ ទៅកាន់ទ្វីបអាស៊ី ជាមួយនឹងកិច្ចប្រជុំជាមួយប្រធានាធិបតី កូរ៉េខាង ត្បូង លោក យ៉ូ សុកយ៉ុល និងការឈប់សម្រាកនៅតំបន់គ្មានយោធា ជាទីដែលលោកស្រីបាននិយាយអំពីការគំរាមកំហែង ដែលបង្កឡើង ដោយកូរ៉េខាងជើងដែលកាន់តែមានអរិភាព។

បើតាមការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង មេដឹកនាំទាំងពីរបាន សម្តែងការព្រួយបារម្ភចំពោះការគំរាមកំហែងរបស់កូរ៉េខាងជើង ចំពោះ ជម្លោះនុយក្លេអ៊ែរ និងបានសន្យាធ្វើការឆ្លើយតបខ្លាំងជាងមុន ចំពោះការបង្កហេតុសំខាន់ៗរបស់កូរ៉េខាងជើង រួមទាំងការ សាកល្បង នុយក្លេអ៊ែរផងដែរ។

បច្ចុប្បន្ន មានការព្រួយបារម្ភថា កូរ៉េខាងជើងអាចនឹងធ្វើតេស្ដ នុយក្លេអ៊ែរក្នុងពេលឆាប់ៗនេះ ដែលនឹងធ្វើឱ្យប្រទេសនេះកាន់ តែខិតទៅជិតការទទួលស្គាល់ថា ជារដ្ឋមហាអំណាចនុយក្លេអ៊ែរ ពេញលេញ៕
ប្រភព៖ AP ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner