មន្រ្តីក្រសួងប្រៃសណីយ៍ចុះត្រួតពិនិត្យពីគុណភាពសេវាទូរគមនាគមន៍ តំបន់ទេសចរណ៍និងតំបន់ដាច់ស្រយាល

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រសួងប្រៃសណីយ៍បានចុះត្រួតពិនិត្យ
គុណភាពសេវាទូរគមនាគមន៍ នៅតាមតំបន់ទេសចរណ៍អាទិភាព តំបន់ការពារធម្មជាតិ និងតំបន់ដាច់ស្រយាល នៅខេត្តកែប។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្រ្តីនិងស្របតាមយន្ដការរបស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍និងទូរគមនាគមន៍ដែលបានបង្កើតក្រុមការងារ លើក កម្ពស់គុណភាពសេវាទាំង៥តំបន់កាលពីខែឧសភា ឆ្នាំ២០២១ កន្លងមក នៅថ្ងៃទី២៨-២៩ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម ជា មានិត រដ្ឋលេខាធិការ និងឯកឧត្តម លីវ សុផាណារិទ្ធិ អនុរដ្ឋលេខា ធិការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានដឹកនាំសម្របសម្រួលក្រុមការងារអន្តរក្រសួង ជាមួយនឹងប្រតិបត្តិករផ្តល់សេវា ទូរស័ព្ទ ចល័ត ប្រតិបត្តិករផ្តល់សេវាបង្គោលអង់តែន និងប្រតិបត្តិករផ្តល់ សេវាហេដ្ឋារចនាសម្ព័ន្ធបណ្តាញខ្សែកាបទូរគមនាគមន៍ ចុះសិក្សា និងកំណត់ទីតាំងសាងសង់ស្ថានីយអង់តែន នៅតាមគោលដៅ ទេសចរណ៍អាទិភាព និងតំបន់ទេសចរណ៍ដាច់ស្រយាលនៅក្នុង ខេត្តកែប។

គួរបញ្ជាក់ ការចុះត្រួតពិនិត្យលើគុណភាពសេវាទូរគមនាគមន៍ នេះ ដើម្បីសិក្សាស្វែងយល់និង កំណត់ទីតាំងសម្រាប់ដំឡើងអង់តែន ទូរស័ព្ទនៅទីតាំងចំនួនបីនៅក្នុងខេត្តកែបរួមមាន៖ ១.តំបន់ សហគមន៍ទេសចរណ៍កោះទន្សោយ ២.ឧទ្យានជាតិកែប និង ៣.តំបន់អេកូទេសចរណ៍ភ្នំវល្លិ៍ និងគោលដៅទេសចរណ៍អាទិភាព ផ្សេងទៀត៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner