កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិសែនជ័យ បន្តចុះ បង្ក្រាបល្បែងស៊ីសងអ៊ិនធឺណេត ឃាត់ខ្លួនមនុស្ស៧នាក់ និងដកហូតវត្ថុតាងជាច្រើន

ភ្នំពេញ៖ កាលពីវេលាម៉ោង ៣និង៤៥នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានបន្តចុះបង្ក្រាបល្បែងស៊ីសងតាមអនឡាញមួយកន្លែងហាងអិនធឺណេត យុីហោ ស្កាយណេត អិនធឺណេត កាហ្វេ ក្នុងបុរីញ៉ូថោន ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដោយឃាត់ខ្លួនបានមនុស្សចំនួន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បាន៣៨គ្រឿង ។

គួរបញ្ចាក់ផងដែរថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាល
អាជ្ញាធរបានផ្សព្វផ្សាយ ជុំវិញបើកលេងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទ ហើយក៏ធ្លាប់បានណែនាំផ្ទះខាងលើផងដែរ ស្រាប់តែស្ងាត់ៗ លួចបើកលេងល្បែងសុីសងតាមអនឡាញ ទើបកម្លាំងអាជ្ញាធរ សមត្ថកិច្ចចុះបង្ក្រាប ឃាត់ខ្លួនជនជាតិចិនបាន៧នាក់ ស្រី១នាក់ ដកហូតក្បាលទូរទស្សន៍បានចំនួន ៣៨គ្រឿង ។

បច្ចុប្បន្ននេះ មនុស្សទាំង៧នាក់ និងសម្ភារៈ ដែលបានដកហូត អាជ្ញាធរ ប្រគល់ឲ្យអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ យកទៅសាកសួរ នៅទីបញ្ជាការ តាមនីតិវិធី ហើយហាងខាងលើត្រូវបានអាជ្ញាធរសម្រេចបិទជាបណ្តោះអាសន្ន ៕ដោយ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner