ជីប ម៉ុង លែន គ្រោងនឹងបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ក្នុងពេលឆាប់ៗនេះ

ភ្នំពេញ៖ លោកឧកញ៉ា លាង ហួង (ហេនរី) អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន បានមានប្រសាសន៍ក្នុងសន្និសីទព័ត៌មាននាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញថា គម្រោងលំនៅឋានថ្មី ទីតាំងថ្មី ជាមួយនឹងមុខងារផ្ទះថ្មីរបស់ក្រុមហ៊ុន ជីប ម៉ុង លែន គឺគម្រោង “ហ្គ្រេនភ្នំពេញស៊ីធី ទីII” នឹងបើកលក់ជាផ្លូវការរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយមហាវិថីហាណូយ។

លោកឧកញ៉ា លាង ហួង បានឱ្យដឹងទៀតថា គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII សាងសង់ឡើងនៅលើផ្ទៃដីរហូតដល់ទៅ ២៩០ហិកតា តភ្ជាប់នឹងគម្រោងទី I អមដោយមហាវិថីពាណិជ្ជកម្មខ្វាត់ខ្វែង ដែលផ្ដល់ភាពងាយស្រួលយ៉ាងខ្លាំងក្នុងការធ្វើដំណើរ។

លោកឧកញ៉ាបន្តថា ជាមួយផ្ទៃដីលាតសន្ធឹងកាន់តែធំទូលាយ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី បានក្លាយជាសហគមន៍រស់នៅដ៏ប្រសើរ និងធំជាងគេក្នុងតំបន់សែនសុខ។ គម្រោងលំនៅឋានថ្មី ហ្គ្រេនភ្នំពេញស៊ីធី ទីII នឹងនាំមកនូវប្រណីតភាព និងភាពសម្បូរបែបថ្មីមួយកម្រិតទៀត សម្រាប់ការរស់នៅ ជាមួយនឹងវត្តមាន ហ្សប ហោស៍ ជាលើកដំបូងក្នុងគម្រោង និងការរចនាបន្ថែមមុខងារក្នុងផ្ទះកាន់តែទំនើបសម្រាប់បណ្ដាវីឡា Grand Series ដោយមានបន្ថែមបន្ទប់គេងនៅជាន់ក្រោមសម្រាប់មនុស្សចាស់ ព្រមទាំងចង្ក្រានបាយបែបអាស៊ី សម្រាប់ការប្រើប្រាស់កាន់តែមានភាពងាយស្រួល។

បន្ថែមពីលើនេះ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII ក៏មានវីឡាកូនកាត់ BF មានរបង ដែលមានតម្លៃសមរម្យ ផ្ដល់ជូនអតិថិជននូវឯកជនភាព និង សណ្តាប់ធ្នាប់ ក្នុងការរស់នៅ។ ជម្រើសលំនៅឋានប្រណីតជាច្រើនក្នុងគម្រោងថ្មីនេះ និងផ្តល់បទពិសោធនៃការរស់នៅពោរពេញដោយកិត្យានុភាព ឧត្តមភាព និងការជឿជាក់ជាមួយ ជីប ម៉ុង លែន។

លោកឧកញ៉ាបន្ថែមថា រឹតតែអស្ចារ្យជាងនេះទៅទៀត សម្រាប់អតិថិជនទាំងអស់ ដែលមកចូលរួមពិធីបើកលក់ជាផ្លូវការ គម្រោង ហ្គ្រេនភ្នំពេញស៊ីធី ទីII រយៈពេលបីថ្ងៃនេះ នឹងទទួលបានការផ្ដល់ជូនពិសេសមិនធ្លាប់មានដូចជា៖
១. បង់ប្រាក់ត្រឹមតែ 0.67% ក្នុងមួយខែ ឥតគិតការប្រាក់រហូតដល់ ១៥ ខែ ព្រមទាំងទទួលបានការបញ្ចុះតម្លៃ 2% បន្ថែមពីលើទៀតផង។

២. កម្ចីទិញផ្ទះពីធនាគារ ជីប ម៉ុង រហូតដល់ 95% នៃតម្លៃផ្ទះ ហើយលោកអ្នកក៏អាចទទួលបានការបញ្ចុះតម្លៃ 8% ភ្លាមៗផងដែរ។ ពិធីបើកលក់ជាផ្លូវការ គម្រោង “ហ្គ្រេនភ្នំពេញស៊ីធី ទីII” ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅទីតាំងគម្រោងផ្ទាល់ ដែលស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner