ហ្សឺណែវ៖គណៈប្រតិភូចំនួន៣០ បានគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងនិងសមិទ្ធផលដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន
អត្ថបទដោយ៖
ពលជ័យ
ភ្នំពេញ៖ គណៈប្រតិភូសរុបចំនួន៣៩ប្រទេស បានចូលរួមកិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហ្សឺណែវ។
តាមរយៈព្រឹត្តិការណ៍នេះ គណៈប្រតិភូចំនួន៣០ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងវឌ្ឍនភាព និងសមិទ្ធផល ដែលកម្ពុជាសម្រេចបានក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្សលើទិដ្ឋភាពជាច្រើន ព្រមទាំងបានអំពាវនាវឱ្យអ្នករាយការណ៍ពិសេសប្រកាន់យកវិធីសាស្រ្តការងារប្រកបដោយតុល្យភាព និងស្ថាបនាដោយយកចិត្តទុកដាក់ចំពោះយោបល់របស់រាជរដ្ឋាភិបាល និងកាលៈទេសៈរបស់ប្រទេស៕
សូមជូនខ្លឹមសារសេចក្តីថ្លែងការណ៍ព័ត៌មាន៖