សង្គ្រាមអ៊ុយក្រែន៖ ប្រមុខដឹកនាំអេមីរ៉ាតអារ៉ាប់រួមធ្វើ ទស្សនកិច្ច ប្រទេសរុស្ស៊ី ក្រោយ អូប៉ិច ផ្លើស សម្រេចបន្ថយការផលិត ប្រេងដ៏ ច្រើនមិនធ្លាប់មាន
រុស្ស៊ី៖លោក Sheikh Mohamed bin Zayed Al Nahyan ប្រធានាធិបតីប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២២ កំពុងធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ដោយរំពឹងថាមានលើកឡើងអំពីសំណុំរឿងជាច្រើនជាមួយប្រមុខដឹកនាំរុស្ស៊ី លោកពូទីន ពិសេសអំពីថាមពលនិងវិបត្តិសង្គ្រាម នៅ អ៊ុយក្រែន។
មិនត្រឹមតែជាការបំពេញទស្សនកិច្ចផ្លូវការនៅទឹកដីប្រទេសរុស្ស៊ី ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាពរវាងរុស្ស៊ីនិងអេមីរ៉ាតអារ៉ាប់រួមទេ តែការទៅបំពេញទស្សកិច្ចរបស់លោកប្រធានាធិបតី Heikh Mohamed bin Zayed Al Nahyan នៅពេលនេះក៏នឹងគ្រោង លើកឡើងអំពីបញ្ហាតំបន់និងអន្តរជាតិក៏ដូចជាការវិវត្តិរួមប្រទេសទាំងពីរជាមួយលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin។ នេះបើ តាមការឱ្យដឹងពីទីភ្នាក់ងារព័ត៌មានផ្លូវការអេមីរ៉ាតអារ៉ាប់រួម WAM។
ក្រសួងការបរទេសអេមីរ៉ាតអារ៉ាប់រួមបានអះអាងថា ដំណើ រ ទស្សនកិច្ចរបស់លោក Sheikh Mohamed bin Zayed Al Nahyan នៅប្រទេសរុស្ស៊ីលើកនេះ គឺមានគោលបំណងជួយ ឈាន ទៅដល់ដល់ការដោះស្រាយបញ្ហានយោបាយដោយប្រសិទ្ធិភាពក្នុងវិបត្តិសង្គ្រាមអ៊ុយក្រែន។
ប្រទេសអេមីរ៉ាតអារ៉ាប់រួមបាននិងកំពុងស្វែងរកការសម្រេចឱ្យបាននូវលទ្ធផលវិជ្ជមាន ក្នុងការកាត់បន្ថយភាពតានតឹងផ្នែកយោធា កាត់ បន្ថយផលប៉ះពាល់មនុស្សធម៌ និងឈានទៅរកការដោះស្រាយ នយោបាយរវាងរុស្ស៊ីនិងអ៊ុយក្រែន ដើម្បីសន្តិភាពនិងសន្តិសុខ ពិភពលោក។
ដំណើរទស្សកិច្ចកិច្ចខាងលើនេះគឺធ្វើឡើងមិនដល់មួយសប្តាហ៍ផង ក្រោយអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត ហៅថា អូប៉ិច ផ្លើស(OPEC+ )បានសម្រេចកាត់បន្ថយការផលិតប្រេង ដ៏ច្រើន បំផុតមិនធ្លាប់មាន បើគិតចាប់តាំងពីការផ្ទុះរីករាលដាល ជំងឺ កូវីដ១៩ មក។ ជាកិច្ចព្រមព្រៀងកាត់បន្ថយការផលិតប្រេង ២លានបារ៉ែល ក្នុងមួយថ្ងៃ ឬស្មើនឹង ២ភាគរយ នៃការផ្គត់ផ្គង់ប្រេងក្នុង ពិភពលោក។
ការកាត់បន្ថយការផលិតប្រេងក្នុងកាលៈទេសៈនេះ ត្រូវបានពន្យល់ ថាមកពីតម្លៃប្រេងបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ និងដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលដែល កំពុង កើតឡើង។ តម្លៃប្រេងបានធ្លាក់ចុះពី ១២០ដុល្លារ មកត្រឹមរង្វង់ ៩០ដុល្លារក្នុងមួយបារ៉ែលជាច្រើនខែមកហើយ។
យ៉ាងណាមិញ ការសម្រេចចិត្តកាត់បន្ថយការផលិតប្រេងនេះបាន ទទួលរងនូវប្រតិកម្មពីបណ្តាប្រទេសអ្នកប្រើប្រាស់ ពិសេសពី អាមេរិក។ ។ ប្រទេសអេមីរ៉ាត់អារ៉ាប់ បានបញ្ជាក់ថា វាជាវិធានការ ចាំបាច់ដើម្បីឆ្លើយតបទៅហ្នឹងការដំឡើងអត្រាការប្រាក់គោលរបស់អាមេរិក ការកើនឡើងអតិផរណា និងប្រាក់ដុល្លារឡើងថ្លៃជាដើម។
ឆ្លើយតបចំពោះកាយវិការរបស់ OPEC+ នេះដែរ រដ្ឋបាលលោក ចូ បៃឌិន កំពុងពិចារណាបញ្ចេញប្រេងពីស្តុក ១០លានបារ៉ែល បន្ថែម ទៀតនៅខែក្រោយ ដើម្បីទប់ទល់នឹងតម្លៃប្រេងកើនឡើង។ បើយោងតាមសេចក្តីថ្លៃងការណ៍របស់សេតវិមាន ប្រធានាធិបតី អាមេរិក បានខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តទាំងងងឹត ងងល់របស់អង្គការ OPEC+ ចំពេលដែលសេដ្ឋកិច្ចសកលកំពុងតស៊ូ ជាមួយ នឹងផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ី មកលើអ៊ុយក្រែន៕
ដោយ៖បណ្តូល ពេជ្រ / CPA