មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបាន នាំយកអំណោយគ្រឿងបរិភោគឧបភោគ និងសម្ភារៈសំណង់ ថវិកាមួយចំនួន ដែលត្រូវបានអគ្គិភ័យឆេះផ្ទះ ក្នុងស្រុករលាប្អៀ

កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ សហការជាមួយអាជ្ញាធរមូលដ្ឋាន នាំយកអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី ៥០សន្លឹក.មី១កេស.ទឹកត្រី ១យួរ. ទឹក អ៉ីវ១យួរ.ត្រីខ១យួរ .អាវរងា១អាវ. មុង១ ជែលលាងដៃ ៣ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯកហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវពេជ ច័ន្ទមុន្នីហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋ១គ្រួសារ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះទំហំ ៣គុណ៥ម៉ែត្រ បណ្តាលឲ្យខូចខាតសម្ភារក្នុងផ្ទះអស់ទាំងស្រុងដែលស្ថិត នៅក្នុងភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

នៅក្នុងឱកាសនេះ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ចំពោះការបាត់បង់ផ្ទះសម្បែងរបស់បងប្អូនប្រជាពលរដ្ឋនាពេលនេះ និងបានមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង មិនអាចធ្វេសប្រហែសមួយវិនាទីណាបានឡើយ ។

នៅបញ្ចប់គ្រួសាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ និងក្រុមការងារ សូមប្រកបបានសុខភាពល្អបរិបូណ៌ ជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ផងដែរថា កាលពីវេលាម៉ោងប្រហែល៣និង៣០នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ភូមិកោះកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានករណីផ្ទុះសេខ្សែភ្លើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋ ១ខ្នង ដំបូលប្រកស័ង្កកមសី ជញ្ជាំងស្លឹក បណ្ដាលឱ្យឆេះសម្ភារក្នុងផ្ទះអស់ទាំងស្រុង ដោយផ្ទះបិទទ្វារពេលយប់នាំកូនមកសម្រាកនៅផ្ទះបងប្អូននៅភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ដោយសារជំនន់ទឹកទន្លេលិចចូលក្រោមផ្ទះ ៕
សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner