ក្រុមកីឡាវាយកូនបាល់កម្ពុជា បន្តឈ្នះក្រុមម៉ុងហ្គោលី ក្នុងជំនួបទី២ នៅ DAVIS CUP បន្តឆន្ទៈដណ្តើមកៅអីឡើងទៅកាន់គ្រុបទី៣

ភ្នំពេញ៖ ក្រុមកីឡាវាយកូនបាល់កម្ពុជាបន្តធ្វើបានល្អក្នុងជំនួបទី២របស់ខ្លួនក្នុងព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ នៅប្រទេសបារ៉ែន ដោយដណ្តើមបានជ័យជំនះលើប្រទេសម៉ុងហ្គោលី ក្នុងលទ្ធផល៣ទល់០ កាលពីថ្ងៃទី១៨ម្សិលមិញ។

ជ័យជំនះ២ប្រកួតនេះកាន់តែលើកទឹកចិត្តឲ្យក្រុមវាយកូនបាល់កម្ពុជាខិតខំប្រឹងប្រែងបន្ថែមក្នុងស្មារតីប្រយុទ្ធនៅលើទីលានក្នុងជំនួបទី៣របស់ខ្លួន ប៉ះប្រទេសទុកមេនីស្ថាន ដែលធ្វើឡើងនៅថ្ងៃទី២០ ខែ តុលា ស្អែកនេះ ដើម្បីឈរនៅតំណែងលេខ១ពូលA ក្នុងដំណើរឡើងទៅប្រកួតខ្វែងពូលជាមួយក្រុមខ្លាំងមកពីពូលB។

លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានមានប្រសាសន៍ថា ជំនួបទី៣ ប៉ះក្រុមវាយកូនបាល់ទុមេនីស្ថាន កម្ពុជាបានត្រៀមខ្លួនរួចហើយ ទាំងកីឡាករ គ្រូបង្វឹក និងថ្នាក់ដឹកនាំក្រុម ដោយពួកយើងទាំងអស់គ្នាបានរួមចិត្តតែមួយក្នុងស្មារតីប្រកួត ដើម្បីទទួលបានជោគជ័យជូនជាតិមាតុភូមិ ពិសេស គឺ ការបង្ហាញទង់ជាតិកម្ពុជាលើឆាកអន្តរជាតិរំលេចអំពីការរីកចំរើនវិស័យកីឡារបស់កម្ពុជាទៅកាន់ពិភពលោក។

សម្រាប់ក្រុមកីឡាវាយកូនបាល់កម្ពុជា នៅថ្ងៃទី២០ ស្អែកនេះ នឹងត្រូវប៉ះ ក្រុមកីឡាវាយកូនបាល់ប្រទេសទុកមេនីស្ថាន ដែលជាប្រកួតទី៣ ដើម្បីដណ្តើមយកលេខ១ក្នុងពូលA ឆ្ពោះទៅប្រកួតខ្វែងពូលជា មួយក្រុម ខ្លាំ ងមកពីពូលB ប្រសិនបើកម្ពុជានៅតែបន្តឈ្នះក្រុមខ្លាំងមកពីពូលBក្នុងជំនួបទី៤នៅថ្ងៃទី២១ ខែ តុលាខាងមុខទៀតនោះ ក្រុមវាយកូនបាល់ប្រទេសកម្ពុជា នឹងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី២២ ជាក្រុមវាយកូនបាល់ដែលជាក្រុមខ្លាំងដូចគ្នាដណ្តើមកៅអីឡើងទៅគ្រប់ទី៣នៅឆ្នាំក្រោយ ដែលជាឆ្នាំ២០២៣។

សូមរំលឹកថា ព្រឹត្តិការណ៍DAVIS CUP គ្រុបទី៤ ដែលប្រកួតនៅប្រទេសបារ៉ែន មាន៩ ប្រទេ សចូលរួមចែកចេញជាពីរពូល ពូលAមាន4ប្រទេសទុកមេនីស្ថាន ម៉ុងហ្គាលី ប៊ូតាន និងកម្ពុជា ខ ណៈ ពូ ល B មាន៥ប្រទេសដូចជា ប្រទេសបារ៉ែនម្ចាស់ផ្ទះ ប្រទេសកាំ ប្រទេសឡាវ គុយវេត និងប្រទេសសបង្ហបុរី៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner