យូដូអញ្ជើញអ្នកជំនាញបារាំង មកចែករំលែកបទពិសោធន៍បច្ចេកទេសពង្រឹងគុណភាព មុនស៊ីហ្គេម

ភ្នំពេញ៖ ខេមរៈសហព័ន្ធកីឡាយូដូ បានអញ្ជើញ គ្រូជម្រើសជាតិរបស់ប្រទេសបារាំងចំនួន២រូប ដែលជំនាញផ្នែកបច្ចេកទេសកក្តា មកចែករំលែកស្នាតជូនដល់កីឡាករកីឡាការិនីជម្រើសជាតិយូដូ ដែលកំពុងហ្វឹកហាត់ត្រៀមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។

លោក Emmanuel DIAS អនុប្រធាន ខេមរៈសហព័ន្ធកីឡាយូដូ បានលើកឡើងថា គោលបំណងដែលសខេមរៈសហព័ន្ធកីឡាយូដូអញ្ជើញគ្រូជនជាតិបារាំងទាំងពីររូបនេះ មកកាន់ប្រទេសកម្ពុជារយៈខ្លីនេះ គឺសហព័ន្ធមានគោលដៅចង់ឲ្យគ្រូបង្វឹកទាំងពីរូបនេះ បង្ហាត់ចែករំលែកជំនាញពាក់ព័ន្ធនិងក្បាច់កក្តាដែលយើងបានដាក់នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដល់កីឡាករកីឡាការិនីកម្ពុជាយើងដែលកំពុងហ្វឹកហាត់ត្រៀមខ្លួន ព្រោះថាគ្រូបង្វឹកទាំងពីររូបនេះ គឺជាគ្រូជំនាញលើ ស្នៀតកក្តា ដែលជាគ្រូមានបទពិសោធន៍បង្វឹកក្រុមជម្រើសជាតិបារាំងផងដែរ។

លោក លោកថា ការបង្ហាត់រយៈពេលខ្លីរបស់គ្រូបារាំងទាំងពីរូបនេះ ពិតជាធ្វើឲ្យកីឡាករកីឡាការិនីយូដូទទួលបានចំណេះជំនាញប្លែកច្រើន ប៉ុន្តែវាមិនគ្រប់គ្រាន់នោះទេ យើងត្រូវការដុះខាតបន្ថែមទៀត ដោយការបញ្ជូនពួកគេទៅប្រកួតនៅក្រៅប្រទេសទៀត ដើម្បីឲ្យពួកគាត់កាន់តែមានគុណភាព។

កីឡាករកីឡាការិនីជម្រើសជាតិបានបង្ហាចំណាប់អារម្មណ៍ថា ពួកគេពិតជាទទួលបាននូវបទពោសោធន៍និងបច្ចេកទេសថ្មីតាមរយៈការចែករំលែកពីគ្រូបារាំង ហើយ គេសង្ឈឹមថា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ អ្វីដែលជាបច្ចេកទេសថ្មីនឹងប្រើប្រាស់ដណ្តើមបានមេដាយជូនជាតិ។

សូមបញ្ជាក់ថា លោក គ្រូបង្វឹកជនជាតិបារាំងពីរូបដែលមកចែករំលែកបទពិសោធន៍ដល់កីឡាករកីឡាការិនីជម្រើសជាតិយូដូកម្ពុជារយៈពេលខ្លីនេះ មានខ្សែក្រវ៉ាត់ខ្មៅ៦ដាន់ និងខ្សែក្រវ៉ាត់ខ្មៅ២ដាន់ ហើយ ក៏ជាគ្រូជម្រើសជាតិយូដូរបស់ក្រុមជម្រើសជាតិរបស់បារាំងផងដែរ៕ អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner