នគរបាលអូស្ត្រាលីរឹបអូសថ្នាំញៀនតម្លៃ ២,៥លានដុល្លារ និងចាប់ខ្លួន ២នាក់ នៅក្នុងរដ្ឋ New South Wales

ស៊ីដនី៖ នគរបាលបានចាប់ខ្លួនបុរសពីរនាក់ និងរឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន ៨គីឡូក្រាម នៅក្នុងរដ្ឋ New South Wales (NSW) របស់ប្រទេសអូស្ត្រាលី ដែលមានតម្លៃប៉ាន់ស្មាន ជាង ៤ លានដុល្លារអូស្ត្រាលី (ប្រហែល ២.៥ លានដុល្លារអាមេរិក)។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយ នាថ្ងៃពុធនេះ កងកម្លាំងនគរបាល NSW បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានធ្វើការស៊ើបអង្កេតលើការផ្គត់ផ្គង់គ្រឿងញៀនទ្រង់ទ្រាយធំនៅក្នុងតំបន់ Manning Great Lakes ដែលមានទីតាំងនៅភាគខាងជើងនៃរដ្ឋ។

កញ្ចប់ពីរពីបរទេសត្រូវបានស្ទាក់ចាប់នៅកន្លែងផ្ញើសំបុត្រក្នុងទីក្រុងមែលប៊ន រដ្ឋធានីនៃរដ្ឋវិចតូរៀ ហើយត្រូវបានរកឃើញមានផ្ទុកនូវសារធាតុញៀនប្រភេទម៉ាទឹកកកចំនួន៨ គីឡូក្រាម នាពេលថ្មីៗនេះ។ បន្ទាប់ពីការស៊ើបអង្កេតបន្ថែម ក្រុមអ្នកស៊ើបអង្កេតបានអនុវត្តដីកា ឆែកឆេរ នៅផ្ទះមួយក្នុងរដ្ឋ NSW កាលពីថ្ងៃអង្គារ ដោយក្នុងអំឡុងនោះ ពួកគេបានចាប់ខ្លួន បុរសពីរនាក់ដែលមានអាយុ ២៩ និង២២ ឆ្នាំ។

យោងតាមសេចក្តីថ្លែងការណ៍ ពួកគេម្នាក់ៗត្រូវបានចោទប្រកាន់ពីបទផ្គត់ផ្គង់ពាណិជ្ជកម្មដ៏ធំនៃគ្រឿងញៀនហាមឃាត់ ហើយអ្នកទាំងពីរត្រូវបានបដិសេធ មិនឲ្យនៅក្រៅឃុំ៕ ប្រភពពីស៊ីនហួរ , ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner