អេបផល កំពុងកាត់បន្ថយការផលិត អាយហ្វូន 14 ផ្លើស ដោយសារតែតម្រូវការទាប | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អេបផល កំពុងកាត់បន្ថយការផលិត អាយហ្វូន 14 ផ្លើស ដោយសារតែតម្រូវការទាប

អេបផល កំពុងកាត់បន្ថយការផលិត អាយហ្វូន 14 ផ្លើស ដោយសារតែតម្រូវការទាប

អាមរិក៖ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ TrendForce បាននិយាយកាលពីថ្ងៃអង្គារថា ក្រុមហ៊ុន អេបផល អ៊ីង(Apple Inc) កំពុងកាត់បន្ថយការផលិត អាយហ្វូន14ផ្លើស(iPhone 14 Plus) និងកំពុងបង្កើនបរិមាណផលិត iPhone 14 Pro ដែលមានតម្លៃថ្លៃជាងមុន ដោយសារតែទីផ្សារ iPhone 14 Plusមិនសូវមានសន្ទុះ។

Advertisement

របាយការណ៍សិក្សាស្រាវជ្រាវបាននិយាយថា ចំណែកទីផ្សាររបស់ស៊េរី iPhone 14 Pro ដែលមានតម្លៃថ្លៃជាងបានកើនឡើងដល់៦០ភាគរយ ខណៈដែលដំបូងឡើយក្រុមហ៊ុនអែបផលរំពឹងថា ទូរស័ព្ទថ្លៃនេះមានចំណែកទីផ្សារត្រឹម ៥០ ភាគរយប៉ុណ្ណោះ។គេរំពឹងថា វានឹងអាចមានចំណែកទីផ្សារកើនឡើងដល់៦៥ភាគរយនាពេលអនាគត។
អេបផល មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំអត្ថាធិប្បាយរបស់ សារព័ត៌មានរ៉យទ័រទេ។

របាយការណ៍ក៏បាននិយាយថា ការកើនឡើងអត្រាការប្រាក់របស់សហរដ្ឋអាមេរិកអាចកាត់បន្ថយការចំណាយរបស់អ្នកប្រើប្រាស់ ដោយធ្វើឱ្យខូចតម្រូវការសម្រាប់ iPhone នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ ។ ការណ៍នេះអាចនាំឱ្យការផលិតធ្លាក់ចុះ១៤ភាគរយក្នុងមួយឆ្នាំ ។

កន្លងមកអ្នកវិភាគនា បាននិយាយថា កំណែ Pro និង Pro Max របស់ iPhone 14 កំពុងលក់ក្នុងល្បឿនយ៉ាងលឿន ទោះបីជាតម្រូវការសម្រាប់ម៉ូដែលមូលដ្ឋាន(ចេញប្រចាំឆ្នាំ) ដែលជាធម្មតាលក់ដាច់បំផុតរបស់ អេបផលមានចំនួនតិចក៏ដោយ។

កាលពីខែមុន ក្រុមហ៊ុនអេបផលបាននិយាយថា ខ្លួននឹងផលិត iPhone 14 ចុងក្រោយបង្អស់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សមួយនេះ បានផ្លាស់ប្តូរផលិតកម្មរបស់ខ្លួនមួយចំនួនចេញពីប្រទេសចិន ដើម្បីការពារហានិភ័យដែលកើតឡើងពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង។

TrendForce ប៉ាន់ប្រមាណថាចំណែកនៃទិន្នផលរបស់អេបផល ពីប្រទេសឥណ្ឌាគឺលើសពី ៥ ភាគរយក្នុងឆ្នាំ ២០២៣ និងកើនឡើងជាច្រើនឆ្នាំ៕ ដោយ៖ វណ្ណ ស័ក្ដិ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា