បញ្ហាប្រឈមសកលដ៏ស្រួចស្រាល់ តម្រូវឱ្យរាជរដ្ឋាភិបាលផ្ដល់អាទិភាព ជាចម្បងលើ “មនុស្ស” សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ដោយត្រូវគិតគូរដល់សុខភាព ការគាំទ្រជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ

អត្ថបទដោយ៖
AMS OneMinute

តានតឹងផ្នែកភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ដែលកាន់តែមានលក្ខណៈស្រួលស្រាល់ និងប្តូរផ្តាច់ ពិសេសភាពតានតឹងលើដែនកោះតៃវ៉ាន់ និងការឡើងកម្ដៅនៃសង្គ្រាមពាណិជ្ជកម្ម និង បច្ចេកវិទ្យា ព្រមទាំងនិន្នាការធ្លាក់ចុះនៃពហុភាគីនិយម បាន និងកំពុងធ្វើឱ្យសណ្តាប់ធ្នាប់ពិភពលោកកាន់តែសាំញ៉ំាប្រេះសាំ មានអរិភាព និងបាត់បង់នូវការទុកចិត្តគ្នាទៅវិញទៅមក ហើយហាក់បីដូចជាមិនអាចត្រឡប់ថយក្រោយបាន។

ការណ៍នេះតម្រូវឱ្យរាជរដ្ឋាភិបាលផ្ដល់អាទិភាពជាចម្បងលើ “មនុស្ស” សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៣ ដោយត្រូវគិតគូរដល់សុខភាព ការគាំទ្រជីវភាពរស់នៅ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងការប្រឹងប្រែងទ្រទ្រង់ការងើបឡើងវិញនៃសេដ្ឋកិច្ច។

លើសពីនេះ ការគិតគូរអំពីគ្រប់ទិដ្ឋភាពនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងការរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៣ ក៏ត្រូវបានឆ្លុះបញ្ចាំងនៅក្នុងការធ្វើផែនការឆ្នាំ២០២៣ នេះឱ្យល្អិតល្អន់ និងម៉ត់ចត់ដែរ។

📚 https://m.facebook.com/story.php?story_fbid=pfbid02e2mJv2wZHtpsDkEiXfNRUrdKHdZFJVqXPpzKTKiqziG9H5J4NYjZA6c4ao4wWNCjl&id=100063628026091

#ams1minute

ads banner