ប្រទេសអាហ្រ្វិកចំនួន ១៣ រាយការណ៍អំពីករណីជំងឺអុតស្វា មានចំនួន ៦,៨៨៣ហើយ ក្នុងឆ្នាំ២០២២នេះ

អាឌីស អាបាបា៖ ប្រទេសអាហ្វ្រិកចំនួន ១៣ មួយចំនួនបានរាយការណ៍ពីករណីជំងឺអុតស្វា មានចំនួន ៦៨៨៣ហើយ ចាប់តាំងពីដើមឆ្នាំ ២០២២មក នេះជាអ្វីដែលមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺអាហ្វ្រិក (Africa CDC) បានបង្ហាញ កាលពីថ្ងៃព្រសហ្បតិ៍ ទី២៧ ខែតុលា ឆ្នាំ២០២២។

យោងតាមទិន្នន័យដែលចេញផ្សាយដោយ Africa CDC ការស្លាប់ចំនួន ១៧៣ នាក់ និងអត្រាមរណភាពនៃករណី ២.៥ ភាគរយក៏ត្រូវបានចុះបញ្ជី ក្នុងអំឡុងពេលដូចគ្នាដែរ។ បន្ទាប់ពីការប្រកាសរបស់អង្គការសុខភាពពិភពលោកដែលបានប្រកាសថាជំងឺអុតស្វា ជាភាពអាសន្នសុខភាពសាធារណៈជាសកល នៃការព្រួយបារម្ភជាអន្តរជាតិ នៅក្នុងខែកក្កដាឆ្នាំនេះ អាហ្វ្រិក CDC បាននិងកំពុងអំពាវនាវឱ្យបណ្តាប្រទេសនៅអាហ្វ្រិកពង្រឹងសមត្ថភាពវិនិច្ឆ័យមន្ទីរពិសោធន៍ និងសមត្ថភាពលំដាប់ហ្សែនសម្រាប់ជំងឺអុតស្វា។

ស្ថាប័នសុខភាពទ្វីបមួយនេះក៏បានអំពាវនាវឱ្យរដ្ឋអាហ្រ្វិកបង្កើត និងចែកចាយសារទំនាក់ទំនងហានិភ័យទូទៅ និងសមស្របសម្រាប់សហគមន៍ និងក្រុមប្រជាជនដែលងាយរងគ្រោះ៕ ប្រភពពីស៊ីនហួរ, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner