កូរ៉េខាងជើងព្រមានថា ការធ្វើសមយុទ្ធរវាងសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង អាចនឹងបង្កឱ្យមានសង្គ្រាម

ព្យុងយ៉ាង៖ កូរ៉េខាងជើងបានរិះគន់ការធ្វើសមយុទ្ធការពារជាតិជាប្រចាំរបស់យោធាកូរ៉េខាងត្បូង ដែលរួមមានទាំងទាហានអាមេរិក ដោយនិយាយថា ពួកគេអាចប្រថុយនឹងការបង្កសង្គ្រាម។ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធនៅទីវាលជាទៀងទាត់នៅថ្ងៃទី១៧ ខែតុលា ដែលគ្រោងនឹងបញ្ចប់នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ។

កូរ៉េខាងជើងបានថ្កោលទោសការធ្វើសមយុទ្ធនេះ នៅក្នុងបទអត្ថាធិប្បាយមួយដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅលើគេហទំព័ររបស់គណៈកម្មាធិការរបស់ខ្លួន សម្រាប់ការបង្រួបបង្រួមដោយសន្តិភាពនៃមាតុភូមិ។

បទអត្ថាធិប្បាយខាងលើបានពិពណ៌នាពីសមយុទ្ធនេះថា ជាផែនការធ្វើសង្រ្គាមឈ្លានពានប្រឆាំងនឹងកូរ៉េខាងជើង និងថា កូរ៉េខាងត្បូង-សហរដ្ឋអាមេរិកមានបំណងបង្កើតជំហរយោធា ខណៈកំពុងត្រៀមខ្លួនសម្រាប់ការបង្កហេតុ។

បទអត្ថាធិប្បាយខាងលើនេះក៏បានបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង-សហរដ្ឋអាមេរិកកំពុងបង្កើតចំណុចមួយ ដែលអាចនាំឱ្យមានសង្គ្រាម ហើយសកម្មភាពដែលមិនប្រុងប្រយ័ត្ន និងខ្វះចន្លោះរបស់ពួកគេ នឹងគ្រាន់តែជាប្រភពនៃគ្រោះមហន្តរាយដែលមិនអាចលុបចោលវិញបានប៉ុណ្ណោះ៕ ប្រភព៖ NHK ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner