Cambodia2050 Ep47: កិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិនក្រោមគោលនយោបាយគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ

គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺផ្ដើមចេញពីប្រសាសន៍របស់លោក Xi Jingping កាលពីឆ្នាំ២០១៣ អំឡុងពេល លោកបានទៅបំពេញទស្សនកិច្ចហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមនេះ។ គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺមានបញ្ញត្តិសំខាន់ពីរគឺខ្សែក្រវាត់និងផ្លូវ។ ខ្សែក្រវាត់គឺជាការតភ្ជាប់រវាងចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកតាមរយៈផ្លូវគោកចំណែកឯផ្លូវគឺជាការតភ្ជាប់រវាងចិនជាមួយនឹងបណ្ដាប្រទេសតាមរយៈផ្លូវសមុទ្រ។

សំណួរទី១: ជាដំបូង តើលោកបណ្ឌិតអាចបកស្រាយបានទេ ថាតើអ្វីទៅជា គំនិតផ្ដួចផ្ដើម ខ្សែក្រវ៉ាត់មួយ ផ្លូវមួយឬក៏យើងហៅថា Belt and Road Initiative ?

គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺផ្ដើមចេញពីប្រសាសន៍របស់លោក Xi Jingping កាលពីឆ្នាំ២០១៣ អំឡុងពេល លោកបានទៅបំពេញទស្សនកិច្ចហើយបានដាក់ចេញនូវគំនិតផ្ដួចផ្ដើមនេះ។  គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះគឺមានបញ្ញត្តិសំខាន់ពីរគឺខ្សែក្រវាត់និងផ្លូវ។ ខ្សែក្រវាត់គឺជាការតភ្ជាប់រវាងចិនជាមួយបណ្ដាប្រទេសនានានៅលើពិភពលោកតាមរយៈផ្លូវគោកចំណែកឯផ្លូវគឺជាការតភ្ជាប់រវាងចិនជាមួយនឹងបណ្ដាប្រទេសតាមរយៈផ្លូវសមុទ្រ។

សំណួរទី២: តើគោលនយោបាយមានគោលដៅយ៉ាងដូចម្តចដែរ?

គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះផ្ដោតទៅលើចំណុចសំខាន់ចំនួនប្រាំចំណុច៖

១. ចំណុចទីមួយគឺការតភ្ជាប់ខាងផ្នែកគោលនយោបាយនានា ជាការគោរពគ្នាទៅវិញទៅមកគោរពអធិបតេយ្យភាព ឯករាជភាព បូរណភាព ដោយមិនជ្រៀតជ្រែកចូលកិច្ចការក្នុងរបស់ប្រទេសនីមួយៗ។  ហើយគំនិតផ្ដួចផ្ដើមនេះក៏ជាការរួមចំណែក កសាង និងពង្រឹងថែមទៀតនូវគោលនយោបាយខាងផ្នែកការទូតរបស់ប្រទេសចិនជាមួយនឹងបណ្ដាប្រទេសនានាផងដែរ។

២. ចំណុចទីពីរគឺជាការតភ្ជាប់ខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរវាងចិនជាមួយនឹងបណ្ដាប្រទេស តាមរយៈជំនួយ ការផ្តល់កម្ចីផ្សេងៗ។ ជាក់ស្ដែងដូចយើងឃើញនៅក្នុងបណ្ដាប្រទេសទាំងអស់រួមមានទាំងកម្ពុជាផងដែរដែលកំពុងតែអភិវឌ្ឍផ្លូវថ្នល់ ស្ពាន តាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។

៣. ចំណុចទីបីគឺជាការតភ្ជាប់ខាងផ្នែកហិរញ្ញវត្ថុបានមានន័យថាប្រទេសនីមួយៗមានលទ្ធភាពទៅតាមគោលនយោបាយកម្ចីជាមួយនឹងរដ្ឋាភិបាលចិន។
៤. ចំណុចទីបួនគឺទាក់ទងជាមួយនឹងការតភ្ជាប់ខាងផ្នែកពាណិជ្ជកម្ម។ ចិននិងបណ្ដាប្រទេសនានាខិតខំប្រឹងប្រែងដើម្បីបង្កើតផលប្រយោជន៍ជូន ប្រជាពលរដ្ឋ រួមទាំងប្រជាពលរដ្ឋចិនជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅលើពិភពលោកតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគី។ ជាក់ស្ដែងដូចជារវាងចិនជាមួយកម្ពុជាទៅលើកិច្ចព្រមព្រៀងទ្វេភាគីពាណិជ្ជកម្មរវាងចិននិងកម្ពុជា កិច្ចព្រមព្រៀងពហុភាគី RCEP ជាដើម។

៥. ចំណុចចុងក្រោយគឺជាការតភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជន ដែលយើងផ្ដោតជាសំខាន់ក្នុងការពង្រឹងនិងពង្រីកចំណងទាក់ទងជាមួយនឹងធនធានមនុស្ស។ វាទាក់ទងជាមួយនឹងការបង្កើនសមត្ថភាពឬក៏ពង្រឹងសមត្ថភាពខាងផ្នែកនវានុវត្តន៍ជូនទៅដល់យុវជនជំនាន់ក្រោមការបង្កើននូវសមត្ថភាពដើម្បីចូលរួមក្នុងការ និងពង្រីកថែមទៀតទៅលើខឿនសេដ្ឋកិច្ចរបស់ប្រទេសនីមួយៗផងដែរ។

សំណួរទី៣: បើយើងងាកមកមើលកិច្ចសហប្រតិបត្តិការទ្វេភាគីវិញ តើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងចិនមកដល់ពេលបច្ចុប្បន្ននេះក្រោមបរិបទនៃជំងឺកូវីដដប់ នេះមានលក្ខណៈដូចម្ដេចដែរ?
ទំនាក់ទំនងរវាងកម្ពុជានិងចិនគឺជាទំនាក់ទំនងមិនតិចជាងពីរពាន់ឆ្នាំ។ ទំនាក់ទំនងនេះជាប្រពៃណីរវាងប្រទេសយើងទាំងពីរ។ ជាក់ស្ដែង នៅក្នុងអំឡុងពេលនៃកូវីដដប់ប្រាំបួន យើងបានឃើញពីមិត្តភាពជិតស្និទ្ធ រួមសុខ រួមទុក្ខជាមួយគ្នានេះ។ នៅក្នុងអំឡុងពេលនៃកូវីដដប់ប្រាំបួន យើងបានឃើញទំនាក់ទំនងនេះក្លាយទៅជាការអនុវត្តជាក់ស្ដែងដែលមិនត្រឹមតែជាទ្រឹស្ដីនោះទេ។ ទោះបីជំងឺកូវីដដប់ប្រាំបួនមិនទាន់រលុបបាត់ប៉ុន្ដែ ទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងចិនត្រូវបានបង្កើនឡើងជាលំដាប់។ ហើយបច្ចុប្បន្ននេះ ចិននៅតែបន្តការគាំទ្រជួយទៅដល់កម្ពុជាទាំងផ្នែករឹងនិងផ្នែកទន់។ វាបានបង្កើននូវសមត្ថភាពក្នុងការទទួលបានជីវភាពជាប្រធានអាស៊ានប្តូរវេនដើម្បីឲ្យកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការពង្រឹងនិងពង្រីកយន្តការពហុភាគីជាមួយនឹងបណ្ដាប្រទេសអាស៊ាន ក៏ដូចជាជាមួយនឹងពិភពលោកផងដែរ។

សំណួរទី៤: ប្រសិនបើគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវនេះបានជោគជ័យ តើទំនាក់ទំនងទ្វេភាគីរវាងកម្ពុជាចិនរឹតតែមានភាពប្រសើរឡើងឬយ៉ាងណា?

គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះគឺគិតមកដល់ពេលនេះគឺមានអាយុកាលជិតដប់ឆ្នាំ។ វាបានផ្តល់ផលប្រយោជន៍ជាវិជ្ជមានជាច្រើនមិនត្រឹមតែសម្រាប់កម្ពុជានោះទេគឺសម្រាប់ពិភពលោកទាំងមូល។ កម្ពុជាជាស្ថាបនិកនៃគំនិតផ្ដួចផ្ដើមនេះ ព្រោះបើយើងឃើញថាជាក់ស្ដែងក្នុងរយៈពេលដប់ឆ្នាំនេះ យើងឃើញថាសមិទ្ធផលជាច្រើនដែលកម្ពុជាទទួលបានសុទ្ធសឹងតែមិនអាចខ្វះបានពីការចូលរួមនូវគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។ អគារ ផ្លូវថ្នល់ ស្ពាន និងបណ្តាហេដ្ឋារចនាសម្ព័ន្ធដទៃទៀតរួមទាំងអគារខ្ពស់ៗដែលយើងឃើញនៅក្នុងរាជធានីភ្នំពេញបានឃើញក្នុងបណ្ដាខេត្តផ្សេងៗទៀតជាពិសេសនៅក្នុងខេត្តព្រះសីហនុក៏សុទ្ធសឹងតែបង្ហាញពីសក្ខីភាពនៃទំនាក់ទំនងជាមួយនឹងចិន។ ដោយឡែកកសិផលកម្ពុជា  យើងឃើញថា ផ្លែមៀនបានទៅដល់ប្រទេសចិន។ នេះគឺជាសក្ខីភាពបន្ថែមទៀតនេះក្រោមគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ។

សំណួរទី៥: បើយើងងាកមកមើលប្រជាពលរដ្ឋកម្ពុជាវិញ បន្ទាប់ពីគំនិតផ្ដួចផ្ដើមនេះបានជោគជ័យ តើវាអាចផ្តល់ជាអត្ថប្រយោជន៍អ្វីខ្លះមកកាន់ប្រជាជនកម្ពុជាយើងផងដែរ?

១. ទីមួយ៖ យើងពិនិត្យឃើញថាសម្រាប់ប្រទេសជាតិទាំងមូលគឺការទទួលបាននូវសុខសន្តិភាពនិងការអភិវឌ្ឍ។
២. ទីពីរ៖ គឺប្រជាពលរដ្ឋកម្ពុជាកំពុងតែសាទរនឹងសមិទ្ធផលជាច្រើនដែលសម្រេចបាន នៅក្នុងរយៈពេលដប់ឆ្នាំចុងក្រោយនេះដែលកម្ពុជាជាស្ថាបនិកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ យើងឃើញថាកសិករកម្ពុជាជាច្រើនកំពុងតែសាទរទៅនឹងការទទួលបានចំណូលជាច្រើនទៀត តាមរយៈការទិញឬក៏ការនាំចូលនូវផលិតផលកសិផលកម្ពុជាចូលទៅកាន់ទីផ្សាររបស់ប្រទេសចិនមួយ។ ពាណិជ្ជកម្មរវាងកម្ពុជានិងចិនកំពុងតែរីកហើយចិនក៏ជាប្រទេសដែលយើងលើកឡើងថាជាប្រទេសធំបាននៅក្នុងការផ្គត់ផ្គង់ចង្វាក់ផលិតកម្មជូននៅកម្ពុជា។ ចិនគឺជាប្រទេសធំដែលផ្តល់ឬក៏លើកទឹកចិត្តដល់វិនិយោគិនមកកាន់កម្ពុជាដើម្បីធ្វើការវិនិយោគ។

ចិនក៏ជាប្រទេសធំបានដែលបានចូលរួមចំណែកយ៉ាងច្រើននៅក្នុងវិស័យទេសចរណ៍ក៏។ យើងឃើញមានការលើកឡើងថាបើក្នុងរយៈពេលប៉ុន្មានឆ្នាំនេះដោយសារតែបញ្ហាជំងឺកូវីដដប់ប្រាំបួនក៏ជាកត្តាមួយរាំង ឬក៏ជាឧបសគ្គដល់ទេសចរចិនដែលមកបំពេញឬក៏មកទស្សនាកម្ពុជា។ ប៉ុន្ដែក្នុងរយៈពេលមុនជំងឺកូវីដដប់ប្រាំបួន គេឃើញថាជនជាតិចិនគឺឈរនៅលំដាប់ទីមួយនៃការលើកស្ទួយខាងវិស័យទេសចរណ៍នៅកម្ពុជា។ វាជាការជំនួសដោយផ្ទាល់ទៅដល់ប្រជាជនកម្ពុជាជាពិសេសគឺប្រជាជនកម្ពុជានៅតាមបណ្ដារមណីយដ្ឋានឬក៏តំបន់ទេសចរណ៍ផ្សេងៗដូចជាខេត្តសៀមរាប៕ សង្គមស៊ីវិលនានាក៏កំពុងតែបំពេញការងារជាមួយនឹងសង្គមស៊ីវិលចិន ជាមួយនឹងរដ្ឋាភិបាលចិនផងដែរ។ ហើយ ប្រជាពលរដ្ឋមួយចំនួនក៏ទទួលផលពីភូមិគំរូ ក្រោមទម្រង់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ។ ការធ្វើពាណិជ្ជកម្មឬក៏ការទិញទំនិញអនឡាញពីចិនដើម្បីសម្រួលទៅដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាតាមរយៈការប្រើប្រាស់នូវផលិតផល សុទ្ធសឹងតែបង្ហាញពីផលប្រយោជន៍ដែលទទួលបានពីទំនាក់ទំនងឬក៏ទទួលបានតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះ។

សំណួរទី៥: បើយើងងាកមកមើលគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវនេះវិញ តើយើងអាចទាញយកនូវផលប្រយោជន៍អ្វីខ្លះដែលអាចទៅពង្រឹងទៅលើការអភិវឌ្ឍប្រកបដោយចិរភាពសម្រាប់កម្ពុជាក្នុងឆ្នាំ 2050 ? គំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវបានលើកទឹកចិត្តដល់គំនិតផ្ដួចផ្ដើមចំនួន ពីរ ថែមទៀតហើយក៏លើកទឹកចិត្តដល់ការកសាងសហគមន៍ចំនួនពីរផងដែរ។

​- ទី ១៖ នៅក្នុងនោះគឺមានគំនិតផ្ដួចផ្ដើមទាក់ទងជាមួយនឹងសន្តិសុខសកល ចូលរួមដើម្បីថែរក្សាសុខសន្តិភាពជូនទៅដល់តំបន់និងពិភពលោកទៀត។ គឺគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល ដើម្បីធ្វើឱ្យជញ្ជីងពាណិជ្ជកម្ម ធ្វើឲ្យសេដ្ឋកិច្ចរបស់បណ្ដាប្រទេសនីមួយៗរីកធំធាត់ដើម្បីផ្ដល់ផលប្រយោជន៍កាន់តែច្រើន ទៅដល់ប្រជាពលរដ្ឋ។ ជាក់ស្ដែងដូចខ្ញុំបានលើកឡើងពីកិច្ចព្រមព្រៀងទ្វេភាគី កិច្ចព្រមព្រៀង RCEP សុទ្ធតែបានផ្តល់ផលប្រយោជន៍ច្រើនណាស់ដែលបានចូលរួមជាមួយនឹងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ពង្រីកនិងពង្រឹងផលប្រយោជន៍ជូនទៅដល់ប្រជាពលរដ្ឋឬក៏ប្រជាជននៅតាមបណ្ដោយខ្សែក្រវាត់និងផ្លូវឬមួយក៏បណ្ដាប្រទេសដែលបានទាក់ទងដោយផ្ទាល់ជាមួយនឹងប្រទេសចិន។

ទី ២៖ គឺការកសាងសហគមន៍ចំនួនពីរ។ ទីមួយគឺសហគមន៍រួមជីវិតរវាងមនុស្សហើយនិងធម្មជាតិដែលចិនកំពុងតែបង្កើននូវនិវានុវត្តន៍ផ្សេងៗទាក់ទងជាមួយនឹងការថែរក្សាបរិស្ថាន។ ការពង្រឹងនិងពង្រីកការប្រើប្រាស់ថាមពលស្អាត ដោយរថយន្តអគ្គិសនីរបស់ចិនបាននិងកំពុងតែចរាចរណ៍ ប្រើប្រាស់ដោយប្រជាជនកម្ពុជា។ នេះគឺជាឧទាហរណ៍មួយនៅក្នុងចំណោមឧទាហរណ៍ដទៃទៀតដែលយើងទទួលបានតាមរយៈវារីអគ្គិសនី តាមរយៈផ្ទាំងសូឡា តាមរយៈការប្រើប្រាស់ថាមពលស្អាតដែលបានមកពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវដែលបានចូលរួមចំណែកដល់សួនវិទ្យាសាស្ត្ររបស់ប្រទេសចិនក្នុងការពង្រឹងនិងពង្រីកបរិមាណនិងគុណភាពខាងផ្នែកថែរក្សាបរិស្ថានដើម្បីចូលរួមហើយក៏ជាការលើកកម្ពស់ដល់ការកសាងបាននូវការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់ឆ្នាំ ២០៣០។ បើសិនជាយើងពិនិត្យទៅលើផែនការប្រាំឆ្នាំរបស់ប្រទេសចិនលើកទីដប់បួន សម្រាប់ឆ្នាំពីរពាន់ម្ភៃមួយនិងពីរពាន់ម្ភៃប្រាំ យើងនឹងឃើញពីគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវដើម្បីចូលរួម ការលើកនូវលក្ខខណ្ឌដ៏ល្អប្រសើរថែមទៀតជូនទៅដល់អ្នកដែលបានច្នៃប្រឌិតក្នុងការប្រើប្រាស់នូវថាមពលស្អាត។

ហើយការលក់នៅក្នុងប្រទេសដទៃទៀតបានដូចជាកម្ពុជាជាដើម យើងឃើញថាតម្លៃកាន់តែទាប ជាការសម្រួលទៅដល់ជីវភាពរស់នៅផងហើយជាការចំណេញរួមទាំងចូលរួមនៅក្នុងការថែរក្សាបរិស្ថានផងដែរ។ ហើយមួយទៀតគឺសហគមន៍ រួមវាសនារវាងកម្ពុជានិងចិនឬក៏ចិនជាមួយនឹងបណ្ដាប្រទេសផ្សេងៗ ឬកម្ពុជាជាមួយបណ្ដាប្រទេសសមាជិកបក្ស ទាំងអស់បានបង្ហាញឲ្យឃើញថាយើងទាំងអស់គ្នារួមសុខរួមទុក្ខជាមួយគ្នាចូលរួមដើម្បីពង្រឹងនិងពង្រីក។ អ្វីដែលជាកង្វល់ហើយអ្វីដែលយើងកំពុងតែអនុវត្ត អ្វីដែលយើងកំពុងតែបន្តនៅក្នុង ប្រឹងប្រែងរួមគ្នាគឺសន្តិភាពនិងការអភិវឌ្ឍន៍។ មានសន្តិភាពទើបយើងនិយាយពីការអភិវឌ្ឍន៍៕

វាគ្មិន៖ លោកបណ្ឌិតជាមុនីឬទ្ធិសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិន

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner