ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តពោធិ៍សាត់ ត្រូវបានតែងតាំង

ឯកឧត្តម រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ប្រកាសតែងតាំង ប្រធានមន្ទីរខេត្តពោធិ៍សាត់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ជំនួសលោក ឡាយ វិសិដ្ឋ ត្រូវបានឡើងតំណែងជាអភិបាលរងនៃគណៈអភិបាលខេត្ត។

លោក ហៃ ធូរ៉ា ប្តេជ្ញា បន្តកិច្ចសហប្រតិបត្តិការសាមគ្គីឯកភាពផ្ទៃក្នុង និងទទួលយកនូវអនុសាសន៍ណែនាំ ពីក្រុមប្រឹក្សា គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរ ស្រុក ក្រុង ឃុំ សង្កាត់ ស្ថាប័នមន្ទីរពាក់ព័ន្ធ អង្គការដៃគូរ និងមន្ត្រីរាជការក្រោមឱវាទ ជាពិសេស ដើម្បីឲ្យការអនុវត្តការងារវិស័យកសិកម្មក្នុងខេត្តកាន់តែមានភាពរលូនថែមទៀត។

ឯកឧត្តម ឌិត ទីណា ផ្តាំផ្ញើដល់លោកប្រធានមន្ទីរក៏ដូចមន្ត្រីរាជការក្រោមឱវាទ ត្រូវអនុវត្តឲ្យបាននូវគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត មានគណនេយ្យភាព សាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ សំដៅបង្កើនប្រសិទ្ធិភាពការងារ។

គោរពឋានានុក្រម ពង្រឹងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយស្ថាប័ន អង្គភាព យកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ចំណេះដឹង ជំនាញបម្រើជាតិមាតុភូមិដោយឈរលើគោលការណ៍តម្កល់ផលប្រយោជន៍ជាតិជាធំ។

ឯកឧត្តមមានជំនឿចិត្តមុតមាំថា លោកប្រធានមន្ទីរ និងមន្ត្រីរាជការក្រោមឱវាទ នឹងខិតខំបំពេញភារកិច្ច មានស្មារតីតស៊ូអត់ធ្មត់ យោគយល់និងបន្តចូលរួមសហការជាមួយរដ្ឋបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់និងមន្ទីរជំនាញពាក់ព័ន្ធដើម្បីជម្រុញអផិវឌ្ឍន៍វិស័យកសិកម្មសម្រេចបានជោគជ័យតាមការរំពឹងទុក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner