ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣រោច ខែកត្តិក ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៦ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះអ្នកអាចនឹងមានអារម្មណ៍ចង់ ដោះស្រាយគ្រប់រឿងក្នុងពេលតែមួយ។ អ្នកអាចធ្វើតាមវិចារណញាណរបស់ខ្លួនបាន។ ថ្ងៃ នេះ ក៏ជាពេលដែលមានអំណោយផលសម្រាប់បញ្ចប់គម្រោងដែលបានចាប់ផ្តើមពីមុន។ ហោរាសាស្រ្តអាជីពសន្យាថា អ្នកនឹងអាចបញ្ចប់ការងារដោយជោគជ័យ។ អ្នកនឹងអាចជំនះ រាល់ឧបសគ្គដោយវិធីសាស្រ្តធម្មតា។ ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តី សូមបើកចិត្តអោយទូ លាយទទួលការជួយជ្រោមជ្រែងពីសហសេវិកដែលមានបទពិសោធន៍ជានិច្ច។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ក្នុងថ្ងៃនេះសូមលោកអ្នកកុំធ្វើការអោយហួសទំងន់។ សក្កានុពលថាមពលរបស់អ្នកមានពេញបរិបូណ៍ ប៉ុន្តែអ្នកគួរតែសន្សំសំចៃកម្លាំងរបស់អ្នក។ កុំបង្កើតរូបរាងការងារ ឬសកម្មភាពធំដុំពេក ប្រសិនបើអ្នកមិនមានកម្លាំងគ្រប់គ្រាន។ ដោយ ឡែកក្នុងពេលនេះ លោកអ្នកមានជំនាញយ៉ាងល្អប្រសើរទាក់ទងនឹងការគ្រប់គ្រង។ អ្នកអាច ធ្វើអោយមនុស្សនៅជុំវិញខ្លួនពេញចិត្តនឹងគម្រោងផែនការ និងការអនុវត្តរបស់អ្នកខ្លាំង ដូច្នេះរាល់បញ្ហានឹងត្រូវបានធានាថាកំចាត់ចេញពីផ្លូវរបស់អ្នក ហើយភាពជោគជ័យនឹង កើតឡើងយ៉ាងល្អប្រសើរក្នុងថ្ងៃនេះ។  

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់លោកអ្នកសកម្មទាំង ឡាយ។ អ្នកអាចបំពេញការងារធំតូចទៅតាមបំណងប្រាថ្នា ដោយមិនប្រទះនូវឧបសគ្គរា រឹងផ្លូវនោះទេ។ បើទោះបីជាយ៉ាងនេះក្តី សូមកុំភ្លេចនូវការតស៊ូ និងអត់ធ្មត់ចំពោះរាល់ហេតុ ការណ៍ដែលអាចកើតឡើង។ ក្នុងនោះ សូមកុំខ្លាចក្នុងការសម្រេចចិត្តដ៏ក្លាហាន។ ហោរាសាស្រ្តអាជីព ណែនាំកុំអោយព្រួយបារម្ភអំពីស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ សូម្បីតែ អ្នកនឹងត្រូវស៊ូទ្រាំចំពោះបញ្ហាហិរញ្ញវត្ថុយ៉ាងណាក្តី ក៏ដំណើរការល្អប្រសើរកំពុងតែកើត ឡើងក្នុងពេលស្របគ្នានេះដែរ។ ក្រៅពីនេះ គួរព្យាយាមធ្វើសកម្មភាពដោយចេតនា។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកទទួលខុសត្រូវសូម្បីតែចំពោះការងារ តូចតាច។ ធ្វើយ៉ាងណាយកចិត្តទុកដាក់នឹងការងារបច្ចុប្បន្ន ពីព្រោះអ្នកនឹងអាចទទួលបាន ផលល្អប្រសើរណាស់ពីការងារនេះ។ ជាទូទៅអ្នកអាចធ្វើការផ្លាស់ប្តូរការងារបានតាម បំណងដូច្នេះ លោកអ្នកអាចជ្រើសរើសរក្សាការងារអោយនៅដដែល ឬផ្លាស់ប្តូរ។ ក្នុងនោះ សូមចងចាំថា អ្នកគួរបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ទៅលើលក្ខខណ្ឌវិជ្ជា ជីវៈរបស់ខ្លួន។ អ្នកអាចពឹងអាស្រ័យមនុស្សនៅជុំវិញខ្លួនបាន ប៉ុន្តែអ្នកគួរទុកចិត្តនឹងចំណេះ ជំនាញរបស់ខ្លួន។ ក្រៅពីនេះ លោកអ្នកអាចនឹងមានការធ្វើដំណើរច្រើន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកស្រុតចុះ។​ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកមិនអោយបាក់ទឹកចិត្ត។ បញ្ហាការិយាល័យតូចតាចមិនអាចគំរាមកំហែងធ្ងន់ធ្ងរទៅដល់សកម្មភាពវិជ្ជាជីវៈរបស់អ្នក បាននោះទេ។ ដូច្នេះសូមគ្រប់គ្រងចិត្ត ហើយព្យាយាមដោះស្រាយបញ្ហាចំពោះមុខដោយ ប្រុងប្រយ័ត្ន។ លោកអ្នកមិនចាំបាច់ត្រូវប្រញាប់ប្រញាលពេកទេ ពីព្រោះកំហុសនឹងនាំឲ្យ អ្នកជួបការលំបាកកាន់តែខ្លាំងប៉ុណ្ណោះ។ ធ្វើយ៉ាងណាសូមធ្វើសកម្មភាពទាំងអស់ប្រកបទៅ ដោយការគ្រប់គ្រងច្បាស់លាស់។ ក្នុងពេលនេះ លោកអ្នកប្រហែលជាត្រូវយកចិត្តទុកដាក់ ចំពោះការងារដែលបានគ្រោងទុកពីមុនប៉ុណ្ណោះ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអំណោយផលសម្រាប់កិច្ចការ ទាំងឡាយដែលអ្នកប៉ងប្រាថ្នា ដូច្នេះសូមកុំខកខានឳកាសផ្លាស់ប្តូរជីវិតរបស់អ្នកឲ្យកាន់តែ ប្រសើរឡើង។ ប្រសិនបើអ្នកមានគម្រោងផ្លាស់ប្តូរការងារជាយូរណាស់មកហើយនោះ ឬចង់ ធ្វើរឿងថ្មី គឺវាដល់ពេលដែលត្រូវធ្វើសកម្មភាពហើយ។ ហោរាសាស្រ្តណែនាំលោកអ្នកឲ្យ ពិនិត្យឡើងវិញនូវវិធីសាស្ត្រនៃការងាររបស់ខ្លួន។ ភាគច្រើនទំនងជាអ្នកកំពុងធ្វើដំណើរ ក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែជួនកាលវាមានប្រយោជន៍ដែលអ្នកត្រូវគិតគូរពីបទពិសោធន៍ របស់សហសេវិកក្នុងការគ្រប់គ្រង និងសូម្បីតែការប្រកួតប្រជែង។  

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាល្អប្រសើរក្នុងការបញ្ចប់ការងារ ដែលបានគ្រោងទុកពីមុន។ រាល់បញ្ហាដែលធ្លាប់រឹងផ្លូវរបស់អ្នកអាចនឹងដោះស្រាយបាន ហើយផ្តល់មកនូវស្ថេរភាពកាន់តែរឹងមាំ។ ពេញមួយថ្ងៃនាថ្ងៃនេះ អ្នកនឹងមានអារម្មណ៍ភ្លឺ ស្វាង។ ពិតហើយថា អ្នកអាចមានអារម្មណ៍តានតឹងខ្លះក្នុងដំណើរអនុវត្តការងារទៅកាន់ គោលដៅដែលអ្នកត្រូវការ ប៉ុន្តែមិនចាំបាច់ព្រួយបារម្ភអ្វីនោះទេ អ្វីៗទាំងអស់មិនមែនជាផល លំបាកសម្រាប់អ្នកទេ។ ក្រៅពីនេះ សូមលោកអ្នកព្យាយាមចូលអោយកាន់តែកៀកនឹងថ្នាក់ លើ ហើយព្យាយាមស្វែងយល់ ឬរៀនសូត្រគន្លឹះល្អៗពីមិត្តរួមការងាររបស់អ្នក។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាសាស្រ្តណែនាំអោយលោកអ្នក ព្យាយាមបំពេញការងារ ហើយកុំខ្ជះខ្ជាយពេលវេលាដោយឥតប្រយោជន៍។ ការសម្រាកមុន ម៉ោង ការសម្រាកអាហារថ្ងៃត្រង់យូរ និងការនិយាយដើមចុងរបស់អ្នកដទៃនឹងក្លាយជា ចំណុចអវិជ្ជមានក្នុងការឈានទៅដល់គោលដៅ។ សូមសម្រួលការងារទាំងឡាយប្រកបទៅ ដោយផលិតភាពតាំងពីពេលព្រឹកតែម្តង ប៉ុន្តែអ្នកក៏មិនគួរចែកចាយកម្លាំងមិនសមហេតុ ផលនោះដែរ។ ក្រៅពីនេះ លោកអ្នកអាចចល័តគំនិតដោយរហ័សរហួន និងអាចធ្វើការ សម្របទៅតាមស្ថានភាពដែលនឹងកើតឡើងបានល្អ ដែលនេះជាចំណុចជោគជ័យធំ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ធ្វើសកម្មភាពនានា រួមទាំងការបណ្តាក់ទុន និងការបង្កើតរបរថ្មីនានាផងដែរ។ លោកអ្នកជាអាជីវកររំពឹងថា ទទួលបានប្រាក់ចំណេញច្រើនទ្វេរដង​ ក្នុងនោះសូម្បីតែអតិថិជនក៏សុទ្ធតែល្អៗផងដែរ។ ទន្ទឹមនឹងនេះ​ សូមព្យាយាមចាកចេញពីស្ថានភាពដដែលៗ ពីព្រោះឳកាសអភិវឌ្ឍន៍អាជីព មានកំរិតខ្ពស់។ ក្នុងនោះ ក៏គួរចងចាំដែរថា សូមអ្នកអនុវត្តការងារអោយបានជាក់លាក់ និងប្រកបដោយហេតុផល។ កុំប្រញាប់ទទួលយកការផ្តល់ជូនពីដៃគូប្រកួតប្រជែង ពីព្រោះ អ្នកអាចអនុវត្តផែនការដោយខ្លួនឯង។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​  រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ សូមលោកអ្នកកុំទាន់អស់សង្ឃឹមប្រសិន បើអ្នកនៅមិនទាន់ទទួលបានជោគជ័យនៅក្នុងពេលេនះក៏ដោយ។ សូមព្យាយាមអោយ អស់ពីលទ្ធភាព ហើយកុំប្រញាប់ប្រញាលផ្លាស់ប្តូរឡើយ។ ក្នុងពេលជាមួយគ្នា​ លោកអ្នក គួរបង្កើតទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួន តែធ្វើយ៉ាងណាកុំធ្វើអោយប៉ះពាល់ដឹង បញ្ហារបស់អ្នកដទៃ ឬដោយប្រើមតិរិះគន់សោះឡើយ។ លោកអ្នកនឹងមានព្រឹត្តិការណ៍រីក រាយជាច្រើនចូលមកដល់ក្នុងពេលឆាប់ៗនេះ។ លើសពីនេះ ប្រហែលជាអ្នកគួររក្សាចិត្តគំ និត​ ហើយការជឿជាក់ទាំងឡាយសូមមានកំរិតដើម្បីបញ្ចៀសបញ្ហា។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ហោរាសាស្រ្តអាជីពបញ្ជាក់ថា លោកអ្នកនឹងមិនមានបញ្ហាធំ ដុំកើតឡើងនោះទេ។ ដូច្នេះមិនគួរមានការព្រួយបារម្ភលើសពីបញ្ហា ឬបារម្ភមុននឹងជួប បញ្ហានោះទេ។ សូមបន្តការងារជាធម្មតា។ ក្នុងករណីដែលអ្នកមានបំណងចង់ផ្លាស់ប្តូរការ ងារគឺអាចធ្វើទៅបានដោយមិនជំទាស់នោះទេ។ ទោះបីជាក្នុងករណីដែលអ្នកមិនទាន់មើល ឃើញភាពជោគជ័យនៅរវាងពេលព្រឹកក៏មិនគួរបោះបង់គោលដៅដោយឆាប់រហ័សនោះ ដែរ ពីព្រោះភាពចម្រុងចម្រើននៅក្នុងពេលនេះគឺត្រូវបានធានា។ ក្រៅពីនេះ សូមមានចិត្ត អនុគ្រោះ និងព្យាយាមយល់ដឹងពីមនុស្សដែលធ្វើការរួមក្រុម ដើម្បីបញ្ចៀសបញ្ហា។  

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ សូមលោកអ្នកធ្វើយ៉ាងណាកុំអោយខកខាន ឳកាសទទួលបានផលល្អប្រសើរ ប្រាក់ចំនេញ និងការអភិវឌ្ឍន៍ការងារក្នុងពេលនេះ។ អ្នក អាចធ្វើការចាកចេញ ដោយគ្មានផលរំខាន ហើយញ្ហាដែលធ្លាប់តែរំខានផ្លូវរបស់អ្នកក៏គ្មាន ឥទ្ធិពលគ្រប់គ្រាន់ដើម្បីបង្អាក់ដំណើរការរបស់អ្នកនោះទេ។ ក្រៅពីនេះ សូមកុំរស់នៅជា មួយរឿងតែមួយ ឬរឿងដដែលៗ។ ព្យាយាមបង្កើតភាពខុសប្លែកគ្នានៅក្នុងដំណើរកិច្ចការ ធម្មតា ឧទារហណ៍ដូចជាចាប់ផ្តើមចូលរួមក្នុងវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលា។ ផ្ទុយទៅ វិញ​ លោកអ្នកអាចរងឥទ្ធិពលពីខាងក្រៅខ្លះ ដូច្នេះសូមព្យាយាមយល់ពីចេតនារបស់ខ្លួន។  

ចំណាំៈ

ឆ្នាំទាំង៦ ជូត ខាល ម្សាញ់ មមែ វក កុរ រាសីឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផល ដល់ការផ្លាស់ប្តូរ។ ការបណ្តាក់នឹងមានលំនឹងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានល្អ។ ក្នុងនោះ រាល់ភាពជោគជ័យត្រូវបានធានា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner