កីឡាក្បាច់គុនល្បុក្កតោកម្ពុជាដណ្តើមបានមេដាយមាស១គ្រឿង, ប្រាក់៤គ្រឿង (Video Inside)

កីឡាគុនល្បុក្កតោកម្ពុជា បានដណ្ដើមមេដាយមាស១គ្រឿង និងប្រាក់ចំនួន៤គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក ឆ្នាំ២០២២។ កម្មវិធីប្រកួតកីឡាយុទ្ធសិល្ប៍ក្បាច់គុនពិភពលោក ឆ្នាំ២០២២រៀបចំដោយសម្ព័ន្ធកីឡាយុទ្ធ សិល្ប៍ពិភពលោក នៅសាធារណរដ្ឋកូរ៉េ បានធ្វើឡើងកាលពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ដោយមានអត្តពលិកមកពី ១០ប្រទេសចូលរួមរួមមាន កម្ពុជា អូបេគីស្ថាន វៀតណាម ឡាវ សិង្ហបុរី ឥណ្ឌា ហ្គាណា ហ្វីលីពីន អ៊ីរ៉ង់ និងប្រទេសម្ចាស់ផ្ទះកូរ៉េខាងត្បូង ។ ការប្រកួតដោយផ្ទាល់នេះ ទើបបានធ្វើឡើងជាលើកដំបូងបន្ទាប់ ពីមានការប្រកួតតាមអនឡាញ កាលពីឆ្នាំ២០២១ ដោយសារតែវិបត្តិឆ្លងកូវីដ-១៩។

អគ្គលេខាធិការសហព័ន្ធកីឡាគុន ល្បុក្កតោកម្ពុជាលោក អ៊ួ តារា បានឲ្យដឹងថា ក្នុងការប្រកួតរយៈពេល ៣ថ្ងៃកន្លងមកនេះ កម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីចំនួន៨រូប និងគ្រូដឹកនាំ ២ក្នុងការ ចូលរួម។

មន្ត្រីកីឡាជាតិ បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល ដែលកីឡាករកម្ពុជាធ្វើបានល្អ ក្នុងការប្រកួតអន្ដរជាតិ ហើយលោកចាត់ទុកថាវាជាសញ្ញាណវិជ្ជមានសម្រាប់កីឡាករ និងកីឡាការិនីគុនល្បុក្កតោកម្ពុជា ក្នុងដំណើរឆ្ពោះទៅប្រកួតប្រជែងមេដាយការប្រកួតកីឡាស៊ី ហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងឋានៈជាម្ចាស់ផ្ទះនៅឆ្នាំក្រោយ ៕

https://youtu.be/uAZFg48ceUg
ads banner