យានយន្តល្មើសចំនួន ២០៨គ្រឿង ត្រូវបានត្រួតពិនិត្យ និងផាកពិន័យ ទូទាំងប្រទេស កាលពីថ្ងៃទី២២ ម្សិលមិញ

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញចរាចរណ៍ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញនេះ នៅទូទាំងប្រទេសកម្ពុជា បានដៅគោលដៅសរុបចំនួន ១៦៨គោលដៅ ដើម្បីធ្វើការត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

មាន យានយន្ត ចូល គោលដៅ ចំនួន ២.១៣៧ គ្រឿង ម៉ូតូ ចំនួន ១.៧៤៨ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ២០៨ គ្រឿង មាន ម៉ូតូ ចំនួន ១៦៧ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩. អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក បានឱ្យដឹងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រភពដដែលបានបន្តថា ក្នុង រយៈពេល ២២ ថ្ងៃ ( ថ្ងៃ ទី ០១-២២ ខែវិច្ឆិកា ) ការ រឹត បន្ដឹង ការ អនុវត្ត ច្បាប់ ស្ដី ពី ចរាចរណ៍ ផ្លូវគោក យានយន្ត ចូល គោលដៅ មាន ចំនួន ៣៧.៥២៤ គ្រឿង ក្នុង នោះ រក ឃើញ យានយន្ត ល្មើស សរុប ចំនួន ៣.៨៦៩ គ្រឿង ម៉ូតូ មាន ចំនួន ៣.៣២២ គ្រឿង ត្រូវ បាន ផាកពិន័យ តាម អនុក្រឹត្យ លេខ ៣៩ អន ក្រ . បក នៅ ទូ ទាំង ប្រទេស ។

សូមជម្រាប់ថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា បណ្តាលឱ្យ មនុស្ស ស្លាប់ ចំនួន ៤នាក់ របួសធ្ងន់ ៦នាក់ និង របួសស្រាល ១នាក់ គឺកើតឡើងដោយសារការប៉ះទង្គិចគ្នា ចំនួន ៦លើក ៕ ដោយ៖ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner