NTEC Inter Group ផ្តល់អាហារូបករណ៍ចំនួន ៤០កន្លែងជារៀងរាល់ឆ្នាំ ដល់សិស្សានុសិស្សកម្ពុជា ដើម្បីទៅសិក្សាថ្នាក់បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅប្រទេថៃ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំជាមួយលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត ក្រៈស៊ែ ឆៈណៈវង្ស ប្រធានក្រុមប្រឹក្សាភិបាល NTEC inter Group និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Krirk និងលោកស្រីបណ្ឌិត ថាត់សៈនីយ៍ ស៊ែនចន្ទ ប្រធានគណៈកម្មការគ្រប់គ្រង NTEC Inter Group ដើម្បីធ្វើបច្ចុប្បន្នភាពគម្រោងផ្ដល់អាហារូបករណ៍ដែលតំណាង NTEC Inter Group ធ្លាប់បានជួបពិភាក្សាផ្ទាល់ជាមួយ សម្ដេចតេជោនាយករដ្ឋមន្ត្រី នាពេលកន្លងមក ។

អាហារូបករណ៍ដែលផ្ដល់ជូន មានចំនួន ៤០កន្លែងជារៀងរាល់ឆ្នាំ ដល់សិស្សានុសិស្សកម្ពុជា ដើម្បីទៅសិក្សាថ្នាក់បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ នៅស្ថាប័នអប់រំដែលជាបុត្រសម្ព័ន្ធរបស់ NTEC Inter Group ព្រះរាជាណាចក្រថៃ។ NTEC Inter Group ក៏មានគម្រោងបន្ថែមអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាដើម្បីបន្តការសិក្សាដល់ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Krirk តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។

សម្រាប់គម្រោងអាហារូបករណ៍សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី នឹងចូលរួមពិធីចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា រវាង NTEC Inter Group ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅទីស្នាក់ការរបស់ NTEC Inter Group ព្រះរាជាណាចក្រថៃ នាដើមខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខ៕ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner