រុស្ស៊ីបន្តបាញ់ស្រោចមីស៊ីលគាបបង្ខំអ៊ុយក្រែនចូលតុចរចា (Video Inside)

រុស្ស៊ីបានធ្វើការបាញ់ស្រោចគ្រាប់មីស៊ីលដូចទឹកភ្លៀងសាជាថ្មីដាក់លើបណ្តាក្រុងនៃប្រទេស អ៊ុយក្រែន បន្ទាប់ពីមានការវាយប្រហារដ្រូនដាក់លើតំបន់គ្រីមៀរ។ ពេលនេះសភាអឺរ៉ុបបាន កំណត់ដាក់ប្រទេសរុស្ស៊ីថាជា “រដ្ឋឧបត្ថម្ភភេរវកម្ម” ហើយ ខណៈដែលមេដឹកនាំអ៊ុយក្រែន កំពុងជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់រុស្ស៊ីក្នុងអំពើឧក្រិដ្ឋកម្មប្រឆាំង មនុស្សជាតិដោយសារការផ្តាចថាមពលអគ្គិសនីក្នុងពេលរដូវត្រជាក់បង្កទុក្ខវេទនាដល់ពល រដ្ឋច្រើនសិបលាននាក់។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិលោកវ៉ាស៊ីលី ណា បិនហ្សៀ បានថ្លែងប្រាប់អង្គការសហប្រជាជាតិថា មីស៊ីលរុស្ស៊ីវាយប្រហារដាក់លើហេដ្ឋា រចនាសម្ព័ន្ធថាមពលណាដែលគេប្រើប្រាស់ក្នុងគោលបំណងយោធាតែប៉ុណ្ណោះ។ លោក ម៉ារ យ៉ារិទ្ធិ រាយការណ៍

ads banner