លោកជំទាវ ម៉ែន សំអន៖ មន្ត្រីសុខាភិបាល ត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ដើម្បីរក្សាឲ្យបាននូវសុខុមាលភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពីធីប្រគល់ និងទទួលសម្ភារៈបរិក្ខាពេទ្យ ក្រោមជំនួយឧបត្ថម្ភរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ តាមរយៈ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តខេត្តព្រះវិហារ ជូនដល់មន្ទីរពេទ្យ ១៦ មករា និងសំណេះសំណាលជាមួយបុគ្គលិកសុខាភិបាល នាព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលក្តីនឹករលឹក និងការគីតគូរអំពីសុខទុក្ខមន្ត្រីរាជការ
លោកជំទាវក៏បានថ្លែងអំណរគុណដល់បុគ្គលិកសុខាភិបាលទាំងអស់នៃខេត្តព្រះវិហារ ដែលបានយកចិត្តទុកដាក់

លោកជំទាវក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីសុខាភិបាលដែលបានចូលរួមយ៉ាងសកម្ម ក្នុងការគ្រប់គ្រងបានយ៉ាងល្អ ក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកជំទាវ ហ៊ាង ដារ័ត្ន សួស យ៉ារ៉ា ដែលបានសម្របសម្រួលក្នុងការរៀបចំកម្មវិធីដោយបានមានកិច្ចសហការជាមួយរដ្ឋបាលខេត្តព្រះវិហារ ដែលអាចដំណើរការទៅបានដោយរលូននិងទទួលបានជោគជ័យ ។ ជាពិសេស ក៏សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យូងសាងប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ ជាម្ចាស់ជំនួយដែលតែងតែជួយដល់រាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ។

លោកជំទាវក៏បានលើកទឹកចិត្ដដល់លោកគ្រូ អ្នកគ្រូពេទ្យទាំងអស់សូមបន្តសកម្មភាពព្យាបាលឲ្យបានត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និងត្រូវគោរពតាមក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ខ្ពស់ ដើម្បីជួយថែរក្សាការពារ និងព្យាបាលជំងឺដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រះវិហារ ៕ដោយថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner